681 ezgif.com resize
Swift cc time

សិស្សនៅខេត្តសៀមរាបជាង៤០០នាក់ ទទួលបានការប្រឹក្សា«ជំនាញថ្នាក់ឧត្តមសិក្សា» និងការប្រឡង«អាហារូបករណ៍» ពីសាកលវិទ្យាល័យខេមតិច

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ សាកលវិទ្យាល័យខេមតិច នៅថ្ងៃទី៥-៦ មិថុនា ២០២៦ បានរៀបចំកម្មវិធី «សិក្ខាសាលាប្រឹក្សាជំនាញថ្នាក់ឧត្តមសិក្សា និងការប្រឡងអាហារូបករណ៍ខេមតិច លើកទី៤» បានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចូលរួមពីសិស្សានុសិស្សខេត្តសៀមរាបចំនួនជាង៤០០នាក់។

ក្នុងឱកាសនោះ សាកលវិទ្យាល័យខេមតិច បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអប់រំ យុវជននិងកីឡា ខេត្តសៀមរាប និងសាលាដៃគូជាច្រើន ដូចជាសាលារៀនសុវណ្ណាភូមិ វិទ្យាល័យ១០ មករា ១៩៧៩ សាលាអន្តរជាតិស្មាតឃីដ សាលាវេសហ្គេតអន្តរជាតិ សាលាហ្គោគ្លូប៊ល ដើម្បីនាំយកព័ត៌មានអំពីអាហារូបករណ៍ ជំនាញសិក្សា និងឱកាសនាពេលអនាគតទៅដល់យុវជនជំនាន់ថ្មី។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ញឹក សាគុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប។

សិស្សានុសិស្ស ទទួលបានការចែករំលែកបទពិសោធន៍ពីអតីតសិស្សជោគជ័យ និងសាស្ត្រាចារ្យខេមតិច បានផ្តល់ជាកម្លាំងចិត្ត និងទិសដៅថ្មីដល់ពួកគេដែលកំពុងត្រៀមប្រឡងថ្នាក់ជាតិ និងសម្រេចចិត្តលើផ្លូវអាជីពរបស់ខ្លួន៕


Khcct banner

អត្ថបទទាក់ទង