681 ezgif.com resize
Swift cc time

រញ្ជួយដីកម្រិត ៧.៨ រិចទ័រ នៅហ្វីលីពីន សម្លាប់មនុស្សយ៉ាងហោច១៩នាក់ របួសជាង១០០ និង១២នាក់បន្តបាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ យោងតាមរបាយការណ៍ចុងក្រោយ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨ រិចទ័រ វាយប្រហារនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់ របួសជាង ១០០ នាក់ និងបាត់ខ្លួន ១២ នាក់។ ភ្លាមៗនោះ ការរញ្ជួយដីបន្ទាប់បន្សំ (Aftershocks) បានកើតឡើងជាបន្តបន្ទាប់ ក្នុងកម្រិតរហូតដល់ ៦.៥ រិចទ័រ។នេះបើតាមការចេញផ្សាយរបស់កាសែត BBC។

ជុំវិញគ្រោះមហន្តរាយនេះ អាជ្ញាធរហ្វីលីពីនបានប្រកាសជម្លៀសប្រជាពលរដ្ឋនៅភាគខាងត្បូងទីក្រុងសានតូស ទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងព្រមានពីលទ្ធភាពកើតមានរលកយក្សស៊ូណាមិ ដល់ប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។

មហន្តរាយធម្មជាតិនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបានធ្វើឱ្យបាក់ស្រុតអគារសិក្សា និងមជ្ឈមណ្ឌលលក់ទំនិញជាច្រើន ខណៈមន្ត្រីជំនាញកំពុងបន្តយុទ្ធនាការស្វែងរក និងសង្គ្រោះជនរងគ្រោះយ៉ាងសកម្ម។ ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្ននេះ អាជ្ញាធរហ្វីលីពីនក៏បានប្រកាសត្រៀមស្បៀងអាហារជាង ១លានកញ្ចប់ ដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅតំបន់កោះមីនដាណាវ ផងដែរ៕

Khcct banner

អត្ថបទទាក់ទង