
ចិន៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនCNBG របស់ប្រទេសចិនមានប្រសិទ្ធភាពការពារជំងឺដែលបណ្តាលមកពីមេរោគCOVID-១៩ដល់ទៅ ៧៩,៣៤%។
ក្រុមហ៊ុនCNBG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋចិនSinopharmកាលពីពេលថ្មីៗនេះបានផ្សព្វផ្សាយទិន្នន័យវិភាគរបស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលឆ្លងផុតដំណាក់កាលសាកល្បងព្យាបាល(CLINICAL TRIAL)ទី៣របស់ខ្លួន។
ក្នុងទិន្នន័យវិភាគបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះមានសុវត្ថិភាពល្អប្រសើរ បន្ទាប់ពីការចាក់វ៉ាក់សាំងចំនួនពីរលើករួចមក អ្នកដែលទទួល វ៉ាក់សាំងទាំងអស់សុទ្ធតែបានផលិតអង្គបដិប្រាណខ្ពស់ ហើយអត្រាបំប្លែងអាតូមអេកូសេនរហូតដល់ ៩៩,៥២%។
បើយោងតាមទិន្នន័យបញ្ជាក់ថា ប្រសិទ្ធភាពការពារ ជំងឺដែលបណ្តាលមកពីមេរោគCOVID-១៩គឺ ៧៩,៣៤% ។ លទ្ធផលទិន្នន័យខាងលើនេះគឺត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកនិងបទដ្ឋានពាក់ព័ន្ធរបស់រដ្ឋបាលជាតិចំណីអាហារនិងឱសថរបស់ប្រទេសចិនផងដែរ៕