ព្យុងយ៉ាង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅរសៀលថ្ងៃ០៨ មិថុនានេះ បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោកនៅប្រទេសកូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០១៩ មក។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនXinhua បានរាយការណ៍ថា យន្តហោះពិសេសរបស់លោក ស៊ី ជិនពីង បានចុះចតនៅរដ្ឋធានីរបស់កូរ៉េខាងជើង នាថ្ងៃត្រង់នេះ។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ លោក ស៊ី ជិនពីង ត្រូវបានរំពឹងថានឹងជួបពិភាក្សាការងារសំខាន់ៗជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ដំណើរទស្សនកិច្ចនាពេលនេះ កំពុងរងការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អន្តរជាតិ ខណៈដែលមេដឹកនាំទាំងពីរគ្រោងនឹងជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាសន្តិសុខក្នុងតំបន់ ចំពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីបូព៌ាកំពុងមានការប្រែប្រួល និងឡើងកម្ដៅយ៉ាងខ្លាំង។