ប៉េកាំង៖ រដ្ឋាភិបាលចិន បានចាប់ផ្តើមយុទ្ធនាការរយៈពេលពីរខែ ដើម្បីបង្ក្រាបរឿងភាគខ្នាតខ្លី (Micro-drama) មានខ្លឹមសារ «មានគ្រោះថ្នាក់ អសីលធម៌ លួចចម្លង និង បង្អួតទ្រព្យសម្បត្តិហួសហេតុ។យុទ្ធនាការនេះ នឹងកំណត់គោលដៅលើខ្លឹមសារចំនួន ៨ ប្រភេទ រួមមាន៖ ប្លង់វីដេអូបង្ហាញពីការទាក់ទាញផ្លូវភេទ, ការបង្អួតទ្រព្យសម្បត្តិ, ការសងសឹកដោយហិង្សា, និងការរំលោភលើរក្សាសិទ្ធិ ក្នុងគោលបំណងធ្វើឱ្យវិស័យនេះមានស្តង់ដារ និងមានបរិយាកាសកាន់តែល្អប្រសើរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា ភាពយន្តភាគខ្នាតខ្លីរបស់ចិន កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយរកចំណូលក្នុងឧស្សាហកម្មនេះបានហក់ឡើងពីក្រោម ១ ពាន់លានយ័នក្នុងឆ្នាំ២០២០ ទៅដល់ ១០០ ពាន់លានយ័នក្នុងឆ្នាំ២០២៥ ថែមទាំងទទួលបានជោគជ័យខ្ពស់នៅលើទីផ្សារអន្តរជាតិទៀតផង។ ប៉ុន្តែឧស្សាហកម្មមួយនេះ ក៏កំពុងរងការរិះគន់កាន់តែខ្លាំងឡើងៗ ជុំវិញការផលិតសាច់រឿងបំភ្លើសហួសការពិត។
ក្រៅពីវិធានការបង្ក្រាប អាជ្ញាធរចិនក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មី ដើម្បីជួយជំរុញការផលិតរឿងភាគខ្លីដែលមានគុណភាពខ្ពស់ និងផ្តល់តម្លៃដល់សង្គមឱ្យបានចំនួន ១,០០០ រឿង នៅត្រឹមដាច់ឆ្នាំ២០២៦ ខាងមុខ៕