681 ezgif.com resize
Swift cc time

មេ Online Scams ជនជាតិជប៉ុនម្នាក់ ត្រូវបានចាប់ខ្លួនក្នុងទឹកដីថៃ ក្រោយសង្ស័យចាប់ដៃគ្នាជាមួយជនជាតិចិន រៀបផែនការឆបោកនៅប៉ោយប៉ែត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖មេឆបោក Online Scams ជាជនជាតិជប៉ុនម្នាក់ នៅថ្ងៃទី ៧ មិថុនា ត្រូវបានក្រុមប៉ូលីសថៃចាប់ឃាត់ខ្លួន ក្រោយសង្ស័យថា រូបគេជាមេដឹកនាំម្នាក់នៃក្រុមឆបោក ដែលមានមូលដ្ឋានប្រតិបត្តិការនៅក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានករណីឃាត់ខ្លួនពលរដ្ឋជប៉ុនចំនួន ២៩ នាក់ កាលពីឆ្នាំមុន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា នៅឯមជ្ឈមណ្ឌលឆបោកមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ក្រោយមកពួកគេត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសជប៉ុនវិញ និង ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK។

ប្រភពដដែល បានរាយការណ៍ថា បុរសជនជាតិជប៉ុន មានវ័យជាង ៣០ ឆ្នាំ ត្រូវបានសង្ស័យថា ជាសមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមឆបោក មានមូលដ្ឋាន នៅទីតាំងក្នុងក្រុងប៉ោយប៉ែត របស់ប្រទេសកម្ពុជា ដោយបុរសរូបនេះ បានបំពេញការងារពីចម្ងាយ (Remote) ពីប្រទេសថៃ ដោយធ្វើការសហការជាមួយអ្នកគ្រប់គ្រងជនជាតិចិនមានមូលដ្ឋាន ក្នុងប្រទេសកម្ពុជា។បុរសរូបនេះ បានជួយដល់ប្រតិបត្តិការឆបោក តាមរយៈការជ្រើសរើសពលរដ្ឋជប៉ុនមានបំណុលវណ្ឌក ឱ្យធ្វើដំណើរទៅបម្រើការងារនៅឯមូលដ្ឋានឆបោក ក្នុងក្រុងប៉ោយប៉ែត។

ជនសង្ស័យបានស្នាក់នៅក្នុងប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ និងបានធ្វើដំណើរញឹកញាប់ទៅកាន់បណ្តាប្រទេសមួយចំនួន ដូចជា ប្រទេសចិន ម៉ាឡេស៊ី និងវៀតណាម។ នាពេលបច្ចុប្បន្ន អាជ្ញាធរថៃមានផែនការរៀបចំបញ្ជូនខ្លួន ទៅឱ្យនគរបាលជប៉ុនក្នុងពេលឆាប់ៗខាងមុខ ដែលជាភាគីបានចេញដីកាចាប់ខ្លួនរូបលោក រួចរាល់ហើយនោះ៕

Khcct banner

អត្ថបទទាក់ទង