681 ezgif.com resize
Swift cc time

ថៃត្រៀមប្តឹងម៉ាឡេស៊ីទៅកាន់ WTO និងអាស៊ាន ក្រោយការផ្អាកមិនឱ្យនាំចូលបង្គា ៥ ប្រភេទ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun 

បាងកក៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃនឹងជំរុញករណីដែលប្រទេសម៉ាឡេស៊ីកាលពីពែលថ្មីៗនេះបបានផ្អាកការនាំចូលបង្គាថៃចំនួន ៥ ប្រភេទ ទៅកាន់កិច្ចពិភាក្សាក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ាន (ASEAN)។ លោកស្រី Suphajee ថា ក្រសួងក៏កំពុងខ្នះខ្នែងដោះស្រាយបញ្ហាបន្ទាន់នេះតាមរយៈវិធានការចំនួន ១៣ ដើម្បីបង្វែរទិសដៅនៃការនាំចេញ និងជួយស្រូបយកផលិតផលបង្គាក្នុងស្រុកឱ្យបាន ៤០០ តោនក្នុងមួយខែ ដើម្បីការពារឧស្សាហកម្មពាណិជ្ជកម្មគ្រឿងសមុទ្ររបស់ខ្លួន។

លោកស្រី Suphajee បានបញ្ជាក់ថា រដ្ឋាភិបាលថៃកំពុងចាត់វិធានការលើគ្រប់វិស័យ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីវិធានការរបស់ម៉ាឡេស៊ី ដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ១ ខែមិថុនា។

ការឆ្លើយតបនេះ សបញ្ជាក់ថា ថៃមិនត្រឹមតែចាត់ទុកបម្រាមនេះជាបញ្ហាគ្រប់គ្រងការផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាពាណិជ្ជកម្មទ្វេភាគី ដែលអាចប៉ះពាល់ដល់ទំនុកចិត្តលើខ្សែច្រវាក់ផ្គត់ផ្គង់ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសថៃទាំងមូលផងដែរ៕

Khcct banner

អត្ថបទទាក់ទង