681 ezgif.com resize
Swift cc time

យុវជនកម្ពុជា១ក្រុម បង្កើត «កម្មវិធីAI» ចាប់យកសំឡេង ប្រែជាអត្ថបទ ជួយសម្រួលការងាររបស់ពលរដ្ឋ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជនកម្ពុជា១ក្រុម បានបង្តើតកម្មវិធី SMEAN-ស្មៀន AI ដោយជោគជ័យ ជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើការ ក្នុងការកត់ត្រារបាយការណ៍ពេលប្រជុំជាភាសាខ្មែរ និងអង់គ្លេស បានឆាប់រហ័ស។ កម្មវិធី AIនេះ នឹងជួយសម្រួលដោយការចាប់យកសំឡេងប្រជុំ ឬការសន្ទនាទាំងនោះ បម្លែងចេញជាអត្ថបទរបាយការណ៍បានភ្លាមៗ។

កម្មវិធី SMEAN-ស្មៀន AI ត្រូវបានបង្កើតឡើងដោយយុវជនកម្ពុជា១ក្រុមរួមមាន៖ លោក សាន សិទ្ធិសក្តិ, កញ្ញា ស៊ាន សុផលធានី, កញ្ញា អ៊ុន ស្រីពេជ្រ, លោក ផៃ សុមេធ និងលោក ឡេង គឹមទ្រី។ កម្មវិធីនេះ មានមុខងារជាច្រើនរួមមាន៖ ការចាប់យកសំឡេង បម្លែងទៅជាអត្ថបទរបាយការណ៍ជាភាសាខ្មែរ និងអង់គ្លេស សង្ខេបរបាយការណ៍ ការចាប់យកប្រសាសន៍ និងមុខងារផ្សេងៗទៀតដែលជួយសម្រួលដល់អ្នកធ្វើការ សិស្ស អ្នកផលិតមាតិកាជាដើម។ ជាលទ្ធផលរហូតមកដល់ពេលនេះ មានពលរដ្ឋប្រមាណ២ម៉ឺននាក់ហើយ កំពុងប្រើប្រាស់កម្មវិធីនេះ។ តំណាងក្រុម បានបញ្ជាក់ថា SMEAN-ស្មៀន នឹងបន្តអភិវឌ្ឍទៅជាកម្មវិធីទូរស័ព្ទនាពេលអនាគត៕

សូមទស្សនាវីដេអូពេញ៖ 



Khcct banner

អត្ថបទទាក់ទង