681 ezgif.com resize
Swift cc time

ព្រះចៅស៊ុលតង់ប្រ៊ុយណេ រុះរើគណៈរដ្ឋមន្រ្តី និងប្រកាសតែងតាំងបុត្រា ២ អង្គជារដ្ឋមន្ត្រីក្រសួងធំៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប្រ៊ុយណេ៖ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាស្សាណាល់ បុលគីយ៉ាស់ (Sultan Hassanal Bolkiah) កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែមិថុនា បានប្រកាសកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំមួយ ដោយបង្កើតក្រសួងថ្មីៗ និងតែងតាំងព្រះរាជបុត្រវ័យក្មេងពីរអង្គឱ្យកាន់តំណែងជារដ្ឋមន្ត្រី ដែលនេះជាសញ្ញាមួយបង្ហាញពីការរៀបចំផែនការផ្ទេរអំណាចសម្រាប់ប្រទេសស៊ុលតង់ដ៏តូច តែសម្បូរប្រេងមួយនេះ។

ព្រះចៅស៊ុលតង់ ហាស្សាណាល់ បុលគីយ៉ាស់

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅក្នុងការកែសម្រួលគណៈរដ្ឋមន្ត្រីលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០២២ ព្រះចៅស៊ុលតង់ ហាស្សាណាល់ ក្នុងព្រះជន្ម ៧៩ វស្សា នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុដដែល ខណៈព្រះរាជបុត្រច្បងទី២ ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាលីក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី និងព្រះរាជបុត្រពៅទី២ ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន ឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី ចំណែកឯព្រះរជ្ជទាយាទ អាល់មូស្តាឌី ប៊ីឡា នៅតែរក្សាតំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់ដដែល។

ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន 

បន្ថែមពីលើនេះ ព្រះអង្គក៏បានបង្កើតតំណែងរដ្ឋមន្ត្រីថ្មីចំនួន ៣ និងបានរៀបចំ «ក្រសួងធនធានបឋម និងទេសចរណ៍» ឡើងវិញ ទៅជា «ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម» ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាលីក 

គួរឱ្យកត់សម្គាល់ គណៈរដ្ឋមន្ត្រីថ្មីនេះក៏មានការចូលរួមពីមន្ត្រីជាស្ត្រីច្រើនជាងគេបំផុតមិនធ្លាប់មាន ពោលគឺមានទាំងតំណែងរដ្ឋមន្ត្រីក្រសួងអប់រំ និងអនុរដ្ឋមន្ត្រីចំនួន ៣ រូបផ្សេងទៀត។

Khcct banner

អត្ថបទទាក់ទង