681 ezgif.com resize
Swift cc time

ឱកាសសម្រាប់យុវជន ស្វែងយល់ពីការ«អភិវឌ្ឍគម្រោង»ដោះស្រាយបញ្ហានៅក្នុងសង្គម ចូលរួមកម្មវិធី GenZ Lab ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធី GenZ Lab ២០២៦ ដើម្បីបង្កើតបណ្តាញទំនាក់ទំនង ស្វែងយល់ពីគោលនយោបាយរដ្ឋាភិបាល និងអភិវឌ្ឍគម្រោងដឹកនាំដោយយុវជនផ្ទាល់ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសង្គមកម្ពុជា។

កម្មវិធី GenZ Lab ២០២៦ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនបង្កើតបណ្តាញទំនាក់ទំនង ស្វែងយល់ពីគោលនយោបាយរដ្ឋាភិបាល និងអភិវឌ្ឍគម្រោងដឹកនាំដោយយុវជនផ្ទាល់ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសង្គមកម្ពុជា។ យុវជនចូលរួមកម្មវិធី GenZ Lab ២០២៦ នឹងទទួលបានការចូលរួមសិក្ខាសាលា (ការយល់ដឹងពីគោលនយោបាយ និងការដឹកនាំ), ការអភិវឌ្ឍគម្រោង (ចែករំលែកគំនិត និងរៀបចំគម្រោងយុវជន) និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ (ការបង្ហាញគម្រោងដណ្តើមពានរង្វាន់)។

យុវជនដែលចូលរួមត្រូវមានអាយុចាប់ពី ១៥ ដល់ ២៥ ឆ្នាំ និងដាក់ពាក្យតាមរយៈ https://shlink.sala.tech/P4K4L9PjE ត្រឹមថ្ងៃទី១១ មិថុនា ២០២៦៕

Khcct banner

អត្ថបទទាក់ទង