681 ezgif.com resize
Swift cc time

លោក ស៊ីជិនពីង នឹងទៅទស្សនកិច្ចកូរ៉េខាងជើងថ្ងៃ ៨-៩ មិថុនា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ជំនួបរវាងលោកប្រធានាធិបតីទាំងពីរពេលកន្លងមក 

ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ បានចុះផ្សាយនៅថ្ងៃសុក្រ (៥ មិថុនា) នេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង នៅថ្ងៃទី ៨ និង ៩ ខែមិថុនានាសប្តាហ៍ក្រោយនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសក្នុងឆ្នាំនេះ។

ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថាតាមការអញ្ជើញរបស់លោក គីម ជុងអ៊ុន លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាល CPC និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្មីៗរបស់លោកនៅទីក្រុងប៉េកាំងជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែឧសភា។

គួររម្លឹកថាលោក ស៊ី បានទៅបំពេញទស្សនកិច្ចកូរ៉េខាងជើងចុងក្រោយក្នុងឆ្នាំ ២០១៩ ជាកន្លែងដែលលោកបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម និងទទួលបានការស្វាគមន៍យ៉ាងធំពីកូរ៉េខាងជើង។ទន្ទឹមនឹងនេះដែរ លោក គីម បានធ្វើទស្សនកិច្ចប្រទេសចិនកាលពីខែកញ្ញាឆ្នាំមុន ដើម្បីចូលរួមក្បួនដង្ហែរយោធាមួយ ដែលបានប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២។ លោកក៏បានជួបជាមួយលោក ស៊ី ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ៕

Khcct banner

អត្ថបទទាក់ទង