681 ezgif.com resize
Swift cc time

ស្ថានទូតអង់គ្លេសប្រារព្ធខួប ៧៨ ព្រះវស្សានៃព្រះមហាក្សត្រ King CHARLES III

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (ឆ្វេង) អគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ឯកឧត្តម Dominic Williams និងភរិយារបស់លោក (ស្តាំ)

អង់គ្លេស៖ ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី ៣ មិថុនា បានប្រារព្ធខួប ៧៨ ព្រះវស្សាដល់ព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ទ្រង់ CHARLES III ដោយស្ថានទូតបានរៀបចំឡើងក្រោមប្រធានបទ អបអរសាទរប្រទេសទាំងបួនរបស់ចក្រភពអង់គ្លេស និងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកម្ពុជា ដោយមានការស្វាគមន៍មិត្តភក្តិ និងសហការីជាង ៤០០នាក់មកពីរាជរដ្ឋាភិបាលកម្ពុជា បេសកកម្មការទូត អង្គការសង្គមស៊ីវិល និងសហគមន៍ធុរកិច្ច នៅសណ្ឋាគារHyatt Regency Phnom Penh។

ប្រធានបទនៃឆ្នាំនេះគឺ ការអបអរសាទរប្រជាជាតិទាំងបួននៃចក្រភពអង់គ្លេស បាននាំមកនូវវប្បធម៌ តន្ត្រី ម្ហូបអាហារ និងការបង្ហាញនូវប្រវត្ត ពីប្រទេសអង់គ្លេស ស្កុតឡែន វែល និងអៀរឡង់ខាងជើង ដោយបង្ហាញពីភាពសម្បូរបែប និងភាពចម្រុះនៃចក្រភពអង់គ្លេសជាប្រទេសតែមួយ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams MBE បានមានប្រសាសន៍ថា៖ "ល្ងាចនេះ យើងបានជួបជុំមិត្តភក្តិ និងដៃគូរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ និងដើម្បីថ្លែងអំណរគុណដល់ពួកគេ ដែលបានធ្វើការជាមួយយើង ដើម្បីនាំចក្រភពអង់គ្លេស និងកម្ពុជា ឲ្យកាន់តែមានភាពស្និតស្នាលនឹងគ្នា។ លោកមានសេចក្តីសោមនស្សរីករាយ ដែលមានឱកាសនេះ ដើម្បីអបអរសាទរប្រទេសទាំងអស់នៃចក្រភពអង់គ្លេស - អង់គ្លេស អៀរឡង់ខាងជើង ស្កុតឡេន និងវែល - និងបាននាំយកនូវរសជាតិម្ហូបប្រពៃណីមួយចំនួន រួមទាំង Irish Potato Farls, Scottish Smoked Salmon និង Welsh Rarebit។

បើតាមឯកឧត្តម Dominic Williams ដូចដែលគ្រប់ផ្នែកទាំងអស់នៃចក្រភពអង់គ្លេស មានសារៈសំខាន់ចំពោះប្រជាជនអង់គ្លេស យើងដឹងថាគ្រប់ផ្នែកទាំងអស់នៃប្រទេសកម្ពុជា មានសារៈសំខាន់ចំពោះប្រជាជនកម្ពុជា។ លោកថា ចក្រភពអង់គ្លេស បន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព។

ព្រះអង្គ King Charles III

គួរកត់សម្គាល់ថាព្រះអង្គ King Charles III (ក៏ដូចជាមហាក្សត្រ និងមហាក្សត្រីអង់គ្លេសមុនៗដែរ) មានថ្ងៃខួបកំណើតពីរ ដោយសារតែ ទំនៀមទម្លាប់រាជវង្សដែលមានអាយុកាលជាង ២៥០ ឆ្នាំ និង កត្តាអាកាសធាតុនៅចក្រភពអង់គ្លេសដោយថ្ងៃខួបកំណើតពិតប្រាកដទ្រង់ (Actual Birthday) ថ្ងៃទី ១៤ ខែវិច្ឆិកា (១៩៤៨) ជាថ្ងៃដែលទ្រង់ប្រសូតពិតប្រាកដ។ ថ្ងៃនេះត្រូវបានប្រារព្ធឡើងជាលក្ខណៈឯកជន ឬគ្រួសារ និងមានការបាញ់កាំភ្លើងធំអបអរសាទរជាផ្លូវការនៅតាមទីតាំងសំខាន់ៗក្នុងទីក្រុងឡុងដ៍។ ថ្ងៃខួបកំណើតផ្លូវការ (Official Birthday) ថ្ងៃសៅរ៍ ទីពីរនៃខែមិថុនា នេះជាថ្ងៃខួបកំណើតផ្លូវការរបស់មហាក្សត្រ ដែលត្រូវបានកំណត់ឡើងសម្រាប់ ការប្រារព្ធពិធីជាសាធារណៈដ៏ធំក្នុងចក្រពភអង់គ្លេស។

ទំនៀមទម្លាប់នេះបានចាប់ផ្តើមឡើងក្នុងឆ្នាំ ១៧៤៨ ក្នុងរាជ្យរបស់ព្រះបាទ King George II។ ព្រះអង្គប្រសូតនៅក្នុងខែវិច្ឆិកា ដែលជាអំឡុងពេលអាកាសធាតុត្រជាក់ខ្លាំង ងងឹតលឿន និងមានភ្លៀងធ្លាក់ច្រើននៅអង់គ្លេស។ ព្រះអង្គយល់ថា វាមិនអំណោយផលទាល់តែសោះសម្រាប់ការរៀបចំក្បួនដង្ហែព្យូហយាត្រាយោធា ឬឲ្យប្រជាជនមកចូលរួមអបអរសាទរនៅខាងក្រៅផ្ទះ។

ដូចជានេះហើយ ទើបព្រះអង្គសម្រេចចិត្តបង្កើន "ថ្ងៃខួបកំណើតផ្លូវការ" មួយទៀតនៅ ខែមិថុនា (ដែលជាដូវក្តៅរបស់អង់គ្លេស មានពន្លឺថ្ងៃល្អ និងមេឃស្រឡះ) ដើម្បីផ្សារភ្ជាប់ជាមួយនឹងពិធីព្យូហយាត្រាយោធាប្រចាំឆ្នាំ ដែលគេហៅថា Trooping the Colour៕

Khcct banner

អត្ថបទទាក់ទង