681 ezgif.com resize
Swift cc time

អនុទីន គ្រោងធ្វើទស្សនកិច្ចនៅវៀតណាម នាដើមសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡាំ។ ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ ដោយរំពឹងថានឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសេដ្ឋកិច្ច និងការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែនរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។

ការប្រកាសពីដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីលោក តូ ឡាំ ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលនៅក្នុងឱកាសនោះ លោកក៏បានចូលគាល់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វជិរាលង្ករណ៍ផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងបាងកក ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនបួន ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា អាកាសចរណ៍ និងការពារជាតិ។ បន្ថែមពីនេះ ថៃ និងវៀតណាម ក៏បានសម្រេចដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយព្រមព្រៀងគ្នាដំឡើងគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ២៥ ពាន់លានដុល្លារអាម៉េរិក ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយលើវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងសន្តិសុខស្បៀង៕

Khcct banner

អត្ថបទទាក់ទង