ព្យុងយ៉ាង៖ មេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោក គីមជុងអ៊ុន បានប្រកាសជំរុញឱ្យមន្រ្តីពាក់ព័ន្ធនាៗបង្កើនសមត្ថភាពក្នុងការផលិតនុយក្លេអ៊ែរឱ្យបានច្រើន និងឆាប់រហ័សតាមដែលអាចធ្វើទៅបាន លោកថាផែនការអនាគតដ៏ធំមួយ នឹងត្រូវបានរចនាឡើងដើម្បីបង្កើនកម្លាំងនុយក្លេអ៊ែររបស់រដ្ឋយើងឱ្យបានលឿនរហ័ស។ នេះបើយោងតាមការបញ្ជាក់របស់លោក ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរថ្មីមួយកាលពីថ្ងៃទី ៣ មិថុនា ម្សិលមិញ។
លោក គីមជុងអ៊ុន បានចាត់ទុកផែនការនេះបង្ហាញពីការផ្លាស់ប្តូរដ៏អស្ចារ្យ និងជោគជ័យនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានបង្កើតព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងឲ្យបានយ៉ាងឆាប់រហ័សឡើងវិញ។
គួរកត់សម្គាល់ថាប្រទេសកូរ៉េខាងជើងបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ ១៩៩៣ ហើយចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៦ ដង៕