681 ezgif.com resize
Swift cc time

អគ្គិភ័យឆេះសណ្ឋាគារនៅឥណ្ឌា សម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ និងរបួសជាង ៤០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌា៖ គ្រោះអគ្គិភ័យដ៏ធំមួយបានឆាបឆេះសណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុងញូដេលី (New Delhi) ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃពុធនេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១នាក់ស្លាប់បាត់បង់ជីវិត និងជាង ៤០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ឆាបឆេះដ៏សាហាវបំផុតមួយ ប្រចាំរដ្ឋធានីរបស់ឥណ្ឌានាឆ្នាំថ្មីៗនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA អគ្គិភ័យនេះបានកើតឡើងនៅសណ្ឋាគារបែប Bed-and-Breakfast មួយឈ្មោះថា "Flourish Stay" ស្ថិតក្នុងសង្កាត់ដែលមានមនុស្សរស់នៅកកកុញភាគខាងត្បូងទីក្រុង។ ជនរងគ្រោះដែលស្លាប់មួយចំនួន ត្រូវបានរាយការណ៍ថាជាភ្ញៀវបរទេសមកពីបណ្តាប្រទេសនៅអាហ្វ្រិក ដែលបានធ្វើដំណើរមកកាន់ទីក្រុងនេះដើម្បីស្វែងរកការព្យាបាលជំងឺ។

យោងតាមការស៊ើបអង្កេតបឋម អាជ្ញាធរមូលដ្ឋានសង្ស័យថា ភ្លើងអាចនឹងចាប់ផ្តើមឆាបឆេះចេញពីហាងអាហារមួយកន្លែង ដែលបើកដំណើរការនៅជាន់ផ្ទាល់ដីនៃអគារនោះ។ ក្នុងកិច្ចអន្តរាគមន៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ត្រូវបានចល័តមកបាញ់ពន្លត់ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យក្បែរនោះ ព្រមទាំងកំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ។ ជាទូទៅ ករណីឆ្លងចរន្តអគ្គិសនីដោយសារការតបណ្តាញខ្សែកាបគ្មានស្តង់ដារ និងការខ្វះចន្លោះក្នុងការអនុវត្តបទបញ្ញត្តិសុវត្ថិភាព តែងតែជាមូលហេតុចម្បងនៃគ្រោះអគ្គិភ័យនានានៅក្នុងប្រទេសឥណ្ឌា៕


Khcct banner

អត្ថបទទាក់ទង