681 ezgif.com resize
Swift cc time

សិស្សវិទ្យាល័យមួយក្រុម ប្រើ«ស្លឹកតើយផលិតជាភេសជ្ជៈ» ដោយមិនប្រើគ្រឿងបន្ថែមពណ៌

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

យុវជនមួយក្រុម ប្រើប្រាស់ស្លឹកតើយ ផលិតចេញជាភេសជ្ជៈ ដោយប្រើទឹកដោះគោស្រស់ ដោះគោខាប់ និងស្លឹកតើយ ដោយមិនដាក់គ្រឿងបន្ថែមពណ៌ ឬ ស្ករបន្ថែម។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានស៊ីស៊ីថាមស៍ ក្រុមយុវជននេះ បានថ្លែងថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ពួកគេមានគោលបំណងចង់ឃើញការកែច្នៃ និងលើកកម្ពស់វត្ថុធាតុដើមធម្មជាតិ ដែលមានសក្តានុពល និងសម្បូរបែបនៅក្នុងស្រុក ឱ្យក្លាយជាផលិតផលមានតម្លៃសេដ្ឋកិច្ច។ យុវជន អេង សុងឆាយ តំណាងក្រុមផលិតទឹកតើយ P-Ander សង្កត់ធ្ងន់ថា៖ «យើងចង់ឱ្យអ្នកបរិភោគទទួលបាននូវអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពពីរុក្ខជាតិធម្មជាតិ ពោលគឺផ្ទុយស្រឡះពីភេសជ្ជៈទូទៅដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាព»។

សកម្មភាពរបស់ក្រុមយុវជននេះ មិនត្រឹមតែជាគំរូនៃការបង្កើតអាជីវកម្មខ្នាតតូចបែបច្នៃប្រឌិតនោះទេ ប៉ុន្តែថែមទាំងរួមចំណែកជួយដល់ខ្សែច្រវាក់ផលិតកម្មកសិកម្មក្នុងស្រុក តាមរយៈការប្រមូលទិញវត្ថុធាតុដើមផ្ទាល់ពីកសិករផងដែរ។

គួរបញ្ជាក់ថា យុវជនក្រុមនេះ មកពីសាលា AUPP Liger Leadership Academy ដែលបង្កើតគម្រោងនេះក្នុងការប្រកួតគំនិតអាជីវកម្មក្នុងសាលារបស់ខ្លួន ដើម្បីពង្រឹងជំនាញសហគ្រិនភាព៕

សូមទស្សនាវីដេអូពេញ៖ 



Khcct banner

អត្ថបទទាក់ទង