681 ezgif.com resize
Swift cc time

បារាំងប្រកាសផ្តល់«ទិដ្ឋាការពិសេស»ដល់អតីតនិស្សិតកម្ពុជាសិក្សានៅបារាំងអាចចេញចូលអ៊ឺរ៉ុបបាន ១-៥ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជាលោក Olivier RICHARD

បារាំង៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជាលោក Olivier RICHARD បានប្រកាសផ្តល់ទិដ្ឋាការពិសេសដល់អតីតនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សានៅបារាំងទាំងផ្នែកបណ្ឌិត និងអនុបណ្ឌិតដោយទិដ្ឋាការ (Schengen visa) នេះអនុញ្ញាតឱ្យពួកគេស្នាក់នៅសរុបចំនួន ៩០ ថ្ងៃ ជាប់ៗគ្នា ឬក្នុងរយៈពេលដាច់ដោយឡែកពីគ្នា ក្នុងមួយឆមាស នៅក្នុងប្រទេសចំនួន ២៩ នៅអឺរ៉ុប ក្នុងរយៈពេលដែលសុពលភាពនៃលិខិតឆ្លងដែនរបស់ពួកគេនៅមាន។ នេះបើយោងតាមការបញ្ជាក់របស់លោកក្នុងកម្មវិធីទិវាអតីតនិស្សិតកម្ពុជាដែលទទួលបានសញ្ញាបត្រសិក្សាពីប្រទេសបារាំងលើកទី៤ កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ ក្រោមប្រធានបទ "ទេពកោសល្យវិទ្យាសាស្ត្រ៖ ស្វែងយល់ បង្កើតថ្មី សហគ្រិន" ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលរួមជាង ៥០០នាក់និងបានជួយពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាដែលទទួលបានសញ្ញាបត្រសិក្សាបារាំង ដែលមានសមាជិកចុះឈ្មោះជាង ១៥០០នាក់។

ឯកអគ្គរដ្ឋទូតបារាំងលោក Olivier RICHARD បានបញ្ជាក់ថាចំពោះអតីតនិស្សិតដែលមានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតនៅប្រទេសបារាំង ក៏ដូចជាប្តីឬប្រពន្ធ និងកូនរបស់ពួកគេដែលនៅជាអនីតិជន នឹងត្រូវបានចេញទិដ្ឋាការ Schengen ចូលប្រទេសច្រើនដងរយៈពេលខ្លី ដែលមានសុពលភាពពីមួយទៅប្រាំឆ្នាំ។ ទិដ្ឋាការនេះអនុញ្ញាតឱ្យពួកគេស្នាក់នៅសរុបចំនួន ៩០ ថ្ងៃ ជាប់ៗគ្នា ឬក្នុងរយៈពេលដាច់ដោយឡែកពីគ្នា ក្នុងមួយឆមាស នៅក្នុងប្រទេសចំនួន ២៩ នៅអឺរ៉ុប ក្នុងរយៈពេលដែលសុពលភាពនៃលិខិតឆ្លងដែនរបស់ពួកគេនៅមាន។

សម្រាប់លោក Olivier RICHARD ចាប់តាំងពីឆ្នាំ ២០១៧ មក យុវជនដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រជិត ១០០ នាក់ត្រូវបានបណ្តុះបណ្តាលនៅប្រទេសបារាំង ដោយសារភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា (MEJS) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) និងវិស័យឯកជន។

នៅក្នុងឆ្នាំនេះមានជ័យលាភីអាហារូបករណ៍ France Excellence ថ្មីចំនួន ១០ នាក់នឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិតរបស់ពួកគេនៅប្រទេសបារាំងនៅរដូវស្លឹកឈើជ្រុះនេះ ដោយសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា (MEJS) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដោយក្នុងនោះក៏មាននិស្សិតជាច្រើននាក់ផ្សេងទៀតកំពុងបន្តការសិក្សារបស់ពួកគេនៅប្រទេសបារាំងជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា


Khcct banner

អត្ថបទទាក់ទង