681 ezgif.com resize
Swift cc time

កញ្ញា ស៊ីន យូប៊ីន ត្រូវបានតែងតាំងជា«ទូតសុឆន្ទៈជាតិដំបូងបង្អស់»របស់អង្គការយូនីសេហ្វប្រចាំកម្ពុជា ដើម្បីគាំពារសិទ្ធិ និងសុខុមាលភាពរបស់កុមារកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ សមាគមសិល្បករខ្មែរ

ភ្នំពេញ៖ កញ្ញា ស៊ីន យូប៊ីន នាថ្ងៃទី១ មិថុនា ត្រូវបានតែងតាំងជា«ទូតសុឆន្ទៈជាតិដំបូងបង្អស់»របស់យូនីសេហ្វប្រចាំកម្ពុជា ក្រោយបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ចុះផ្ទាល់តាមតំបន់រងគ្រោះ និងប្រើប្រាស់សំឡេងព្រមទាំងវេទិការបស់ខ្លួនដើម្បីតស៊ូមតិ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។

នាថ្ងៃទី១ មិថុនាម្សិលមិញ កញ្ញា ស៊ីន យូប៊ីន ត្រូវបានអង្គការយូនីសេហ្វប្រចាំកម្ពុជា តែងតាំងជាទូតសុឆន្ទៈជាតិដំបូងបង្អស់ ក្រោយពីបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងប្រើប្រាស់សំឡេងព្រមទាំងវេទិការបស់ខ្លួនដើម្បីតស៊ូមតិ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងកំឡុងពេលអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ “រួមគ្នាដើម្បីកុមារគ្រប់រូប” ដោយមានការចូលរួមដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ទន្ធឹងនឹងនេះ កញ្ញា ស៊ីន យូប៊ីន បានលើកឡើងថា៖«នាងខ្ញុំពិតជាមានមោទនភាព និងកិត្តិយសដ៏វិសេសវិសាល ដែលត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យទទួលនូវភារកិច្ចជា «ទូតសុឆន្ទៈ» ដំបូងគេបង្អស់របស់អង្គការ UNICEF ប្រចាំកម្ពុជា។ នាងខ្ញុំ សូមថ្លែងអំណរគុណទៅកាន់ UNICEF ព្រោះនេះមិនមែនគ្រាន់តែជាកិត្តិយស ប៉ុន្តែជា «កាតព្វកិច្ចខាងមនសិការ និងជាបេសកកម្មមនុស្សធម៌ដ៏ពិសិដ្ឋ» ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់នាងខ្ញុំ ដើម្បីធ្វើជាប្រយោជន៍ និងជាខែលការពារកុមារកម្ពុជាគ្រប់រូប។ ការរៀបចំព្រឹត្តិការណ៍របស់ UNICEF ឱ្យស្របនឹង «ទិវាកុមារអន្តរជាតិ ១ មិថុនា» ជាការដាស់តឿនមនសិការរួម ក្នុងការបង្កើនការគាំពារ និងស្ដាប់សម្លេងកុមារ ដើម្បីរួមគ្នាស្ថាបនាអនាគតដ៏រុងរឿងសម្រាប់ពួកគេ»៕


Khcct banner

អត្ថបទទាក់ទង