681 ezgif.com resize
Swift cc time

WHO ជំរុញឱ្យមានការឆ្លើយតបកាន់តែខ្លាំងចំពោះមេរោគអេបូឡាដែលផ្ទុះនៅកុងហ្គោ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus

កុងហ្គោ៖ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus អំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺអេបូឡាដែលកំពុងផ្ទុះកាន់តែខ្លាំងក្នុងប្រទេសកុងហ្គោដោយបច្ចុប្បន្ននេះករណីឆ្លងអេបូឡា ផ្លូវការមានចំនួន ៣២១ករណី និងមនុស្សស្លាប់កើនដល់ ៤៨នាក់ ខណៈមនុស្សជាច្រើននាក់ទៀតកំពុងតែជាប់សង្ស័យប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។

ក្នុងការបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលោក Tedros បាននិយាយថា លោកបានឃើញសញ្ញាវិជ្ជមានមួយចំនួនក្នុងការដោះស្រាយ និងទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺអេបូឡា លោកថាជំងឺអេបូឡានេះអាចត្រូវបានបញ្ឈប់នៅពេលដែលសហគមន៍មានការយល់ដឹងកាន់តែច្បាស់នៃមេរោគមួយនេះ ហើយអ្វីដែលសំខាន់នោះគឺត្រូវពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង។

អង្គការសុខភាពពិភពលោកបានអះអាងកាលពីថ្ងៃសុក្រថា ប្រទេសកុងហ្គោបានកត់ត្រាករណីអេបូឡាដែលសង្ស័យចំនួន ៩០៦ ករណី រួមទាំងការស្លាប់ដែលសង្ស័យអាចនឹងកើនដល់ចំនួន ២២៣ ករណីដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

Khcct banner

អត្ថបទទាក់ទង