681 ezgif.com resize
Swift cc time

ព្យុះត្រូពិច Jangmi បង្ករបួសដល់មនុស្ស ៩ នាក់នៅប្រទេសជប៉ុន និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

តូក្យូ៖ ព្យុះត្រូពិចធ្ងន់ធ្ងរមួយបានវាយប្រហារភាគនិរតីនៃប្រទេសជប៉ុននៅព្រឹកថ្ងៃអង្គារនេះ ដោយបានផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះរាប់ម៉ឺនខ្នង ជើងហោះហើររាប់រយត្រូវបានផ្អាក និងមនុស្ស ៩ នាក់រងរបួស។ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានថារលកខ្ពស់ ការរអិលបាក់ដី និងទឹកជំនន់អាចនឹងកើតមានដោយសារតែព្យុះ Jangmi បច្ចុប្បន្ននេះមានគ្រួសារជាង ៣០.០០០ គ្រួសារនៅក្នុងតំបន់ Kagoshima ភាគនិរតីនៃប្រទេសជប៉ុន និង ១៧.០០០ គ្រួសារទៀតនៅអូគីណាវ៉ាគ្មានអគ្គិសនីប្រើប្រាស់នៅឡើយនោះទេ។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Minoru Kihara បានព្រមានថា ការដឹកជញ្ជូនសាធារណៈនៅទីក្រុងតូក្យូ និងទីក្រុងក្បែរៗអាចប្រឈមមុខនឹងការរំខាននៅថ្ងៃពុធ នៅពេលដែលព្យុះខិតជិតមកដល់។ លោកអំពាវនាវដល់អ្នកដែលរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះ សូមយកចិត្តទុកដាក់ចំពោះព័ត៌មានជម្លៀសដែលចេញដោយក្រុងរបស់ខ្លួន ហើយត្រូវប្រុងប្រយ័ត្នចំពោះការជម្លៀសហេតុការណ៍ណាមួយកើតឡើងភ្លាមៗ។

ព្យុះត្រូពិចនេះក៏បានបង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍ធំជាងគេពីររបស់ប្រទេសជប៉ុនគឺ All Nippon Airways និង Japan Airlines បានលុបចោលជើងហោះហើរសរុបចំនួន ៦០០៕

Khcct banner

អត្ថបទទាក់ទង