681 ezgif.com resize
Swift cc time

សិស្សថ្នាក់ទី៩ សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី (AUPP Liger Leadership Academy)បង្ហាញគំនិតអាជីវកម្មថ្មីៗដែលអាចទាក់ទាញវិនិយោគិន តាមរយៈការសិក្សាបែបសហគ្រិនភាព និងការបង្កើតថ្មី

យុវជន
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ – សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី (AUPP Liger Leadership Academy) បានរៀបចំកម្មវិធីពិព័រណ៍សហគ្រិនភាពប្រចាំឆ្នាំ (Entrepreneurship Showcase) ដែលជាវេទិការសាធារណៈមួយដើម្បីអបអរសាទរនូវដំណើរឆ្ពោះទៅរកសហគ្រិនភាពរបស់សិស្សានុសិស្សថ្នាក់ទី៩។ ពួកគាត់បានចំណាយពេលពេញមួយឆ្នាំសិក្សាកន្លងមកនេះ ក្នុងការអភិវឌ្ឍ សាកល្បង និងកែលម្អគំនិតអាជីវកម្មជាក់ស្តែង តាមរយៈកម្មវិធីសិក្សាបែបអនុវត្តផ្ទាល់ និងការរៀនតាមរយៈការបង្កើតគម្រោង (Project-Based Learning)។

លើសពីកិច្ចការសាលាធម្មតានៅក្នុងថ្នាក់រៀន កម្មវិធីពិព័រណ៍សហគ្រិនភាពនេះ គឺជាលទ្ធផលចុងក្រោយនៃការសិក្សាបែបបទពិសោធន៍ជាក់ស្តែងអស់រយៈពេល ១០ ខែ។ ពេញមួយឆ្នាំសិក្សានេះ សិស្សានុសិស្សបានស្វែងរកបញ្ហាពិតប្រាកដដែលកើតមាននៅក្នុងសហគមន៍របស់ពួកគេ ស្រាវជ្រាវពីតម្រូវការរបស់អតិថិជន រចនាដំណោះស្រាយសក្តានុពល សាកល្បងការសន្មតនានា ប្រមូលមតិកែលម្អ និងបន្តកែច្នៃគំនិតអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ តាមរយៈការអនុវត្តផ្ទាល់ឡើងវិញជាច្រើនដង។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការធ្វើបទបង្ហាញអំពីគំនិតអាជីវកម្ម (Venture Pitches) ដោយផ្ទាល់នៅចំពោះមុខគណៈកម្មការវាយតម្លៃ ដែលសុទ្ធសឹងតែជាបុគ្គលល្បីៗ និងមានឥទ្ធិពលក្នុងវិស័យអាជីវកម្មបង្កើតថ្មី (Startups) សហគ្រិន នវានុវត្តន៍ឌីជីថល និងថ្នាក់ដឹកនាំក្នុងវិស័យអប់រំនៅកម្ពុជា។ គណៈកម្មការវាយតម្លៃរួមមាន៖

• លោក Stephen Paterson សាកលវិទ្យាធិការរងទទួលបន្ទុកសហគ្រិនភាព និងនវានុវត្តន៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

• លោក Monirul Islam សាស្ត្រាចារ្យរង នៅវិទ្យាស្ថាន ខេមអេដ (CamEd Business School)

• អ្នកស្រី ស៊ូ មុន្នីពេជ្រ សហស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃហាងកាហ្វេ ធូប ខេហ្វេ (Tube Cafe)

• លោក អ៊ុង ប៉េងអាន អ្នកជំនាញយុទ្ធសាស្ត្រម៉ាកយីហោ សហគ្រិន និងជាអ្នកបង្កើតមាតិកាឌីជីថល

• កញ្ញា ពុំ ច័ន្ទសុជាតា អ្នកស្រាវជ្រាវ និងជាអ្នកអប់រំ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

នៅក្នុងយុគសម័យដែលសមត្ថភាពបត់បែន ការបង្កើតថ្មី ការប្រាស្រ័យទាក់ទង និងការដោះស្រាយបញ្ហា កំពុងតែក្លាយជាជំនាញដ៏ចាំបាច់មិនអាចខ្វះបាននោះ កម្មវិធីពិព័រណ៍សហគ្រិនភាពនេះ បានបង្ហាញពីគំរូដ៏គួរឱ្យទាក់ទាញមួយនៃការអប់រំ ដែលឈានជើងហួសពីទ្រឹស្តីនៅក្នុងសៀវភៅ ទៅជាការអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ជំនួសឱ្យការគ្រាន់តែរៀនពីគោលគំនិតអាជីវកម្មពីសៀវភៅសិក្សា សិស្សានុសិស្សត្រូវបានផ្តល់ឱកាស នៃនវានុវត្តន៍ ការសហការ និងភាពជាអ្នកដឹកនាំ។

«សិស្សរបស់យើងមិនមែនគ្រាន់តែរៀនអំពីទ្រឹស្តីសហគ្រិនភាពនោះទេ ប៉ុន្តែពួកគាត់កំពុងអនុវត្តវាផ្ទាល់តែម្តង។ ពួកគាត់បានរៀនពីរបៀបដោះស្រាយ និងគ្រប់គ្រងភាពមិនប្រាកដប្រជា សាកល្បងគំនិតក្នុងពិភពពិត ឆ្លើយតបទៅនឹងមតិកែលម្អ ប្រាស្រ័យទាក់ទង និងមានការតស៊ូព្យាយាមនៅពេលដែលអ្វីៗមិនប្រព្រឹត្តទៅតាមការគ្រោងទុក។ ទាំងនេះគឺជាជំនាញជីវិត ក៏ដូចជាជំនាញសហគ្រិនភាពផងដែរ។»

— លោក Keith Simpson, អ្នកសម្របសម្រួលការសិក្សាថ្នាក់សហគ្រិនភាព នៅសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី

ពេញមួយឆ្នាំសិក្សាក្នុងថ្នាក់ទី៩ នេះសិស្សានុសិស្សបានប្រឈមមុខផ្ទាល់ជាមួយតថភាពនៃនវានុវត្តន៍ តាមរយៈការចុះទៅផ្ទៀងផ្ទាត់ថាតើអតិថិជនពិតប្រាកដជួបប្រទះនូវបញ្ហាដែលពួកគេបានរកឃើញ ការកែលម្អគំរូអាជីវកម្ម ការកែសម្រួលផលិតផល ឬសេវាកម្ម និងការស្វែងយល់ដោយផ្ទាល់ថា គំនិតដែលល្អនឹងចេញជាលទ្ធផល តាមរយៈការពិសោធន៍ ភស្តុតាងជាក់ស្តែង និងការមិនបោះបង់។

ការប្រគល់ពានរង្វាន់នៅក្នុងកម្មវិធី (Showcase Awards) ត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់នូវសមិទ្ធផលដ៏ឆ្នើមលើផ្នែកជាច្រើន ដោយអបអរសាទរទៅលើការបង្កើតថ្មី ការអនុវត្តគម្រោង និងការរីកចម្រើនក្នុងនាមជាសហគ្រិន។ អ្វីដែលសំខាន់បំផុតនោះ ព្រឹត្តិការណ៍នេះបានជួយពង្រឹងនូវតម្លៃនៃការអប់រំផ្អែកលើបទពិសោធន៍ជាក់ស្តែង ក្នុងការរៀបចំសិស្សានុសិស្សសម្រាប់ពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

ព្រឹត្តិការណ៍នេះក៏បានបង្កើតឱកាសសម្រាប់អ្នកវិនិយោគ និងអ្នកជំនាញក្នុងវិស័យអាជីវកម្ម ក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយសិស្សដែលជាស្ថាបនិកអាជីវកម្ម ដែលទោះបីជាពួកគាត់ទើបតែជាសិស្សអនុវិទ្យាល័យ (ថ្នាក់ទី៩) ក៏ដោយ ប៉ុន្តែពួកគាត់អាចធ្វើបទបង្ហាញអំពីគំនិតអាជីវកម្ម ក្នុងកម្រិតមួយដែលអាចប្រៀបផ្ទឹមបានទៅនឹងកម្មវិធីសហគ្រិនភាពនៅកម្រិតសាកលវិទ្យាល័យ។

សម្រាប់មាតាបិតានិងអ្នកអាណាព្យាបាលដែលបានចូលរួមកម្មវិធីពិព័រណ៍សហគ្រិនភាពនេះ និងមានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះកូនចូលរៀន លោកអ្នកមានឱកាសក្នុងការមើលឃើញដោយផ្ទាល់អំពីការសិក្សាប្រចាំថ្ងៃនៅសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ស្តីពីសហគ្រិនភាព និងការបង្កើត ក៏ដូចជាអនុវត្តគម្រោងសំខាន់នាៗ។

— — — — — — — — — — — — — — — — — — —

អំពីសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី

សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី គឺជាគ្រឹះស្ថានសិក្សាឯកជនចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ដែលប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីសហគ្រិនភាព។ សាលាអនុវត្តតាមកម្មវិធីសិក្សាដ៏លេចធ្លោមួយ ហៅថា E-STEAM ដែលរួមបញ្ចូលគ្នានូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សហគ្រិនភាព វិស្វកម្ម សិល្បៈ និងគណិតវិទ្យា សម្រាប់កម្មវិធីសិក្សាកម្រិតមធ្យមសិក្សា។ សាលាក៏ផ្តល់ជូននូវកម្មវិធីសិក្សាកម្រិតបឋមសិក្សាលំដាប់ពិភពលោក វិកតូរៀន 2.0 (Victorian Curriculum 2.0)។

តាមរយៈការសិក្សាផ្អែកលើបទពិសោធន៍ជាក់ស្តែង សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី រៀបចំឱ្យសិស្សានុសិស្សសម្រាប់អនាគត ដោយបំពាក់បំប៉នពួកគាត់នូវគ្រឹះចំណេះដឹងដ៏រឹងមាំ និងបំនិនជីវិតដ៏សំខាន់។ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍតុល្យភាពដ៏ល្អរវាងការសិក្សា ផ្លូវចិត្ត និងសុខុមាលភាព ដើម្បីជួយឱ្យពួកគាត់់ក្លាយជាបុគ្គលដែលមានទំនុកចិត្ត ក្រមសីលធម៌ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។


Khcct banner

អត្ថបទទាក់ទង