681 ezgif.com resize
Swift cc time

ត្រាំស្តីបន្ទោស ណេតាន់យ៉ាហ៊ូ ដែលបំពានបទឈប់បាញ់ និងវាយប្រហារលីបង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានរិះគន់ និងស្តីបន្ទោសយ៉ាងខ្លាំងលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ដោយលោកត្រាំបានបង្ហាញពីការខកចិត្តចំពោះចំណាត់ការយោធាដែលកំពុងកើនឡើងរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ដោយលោកបានស្តីបន្ទោសធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថាកំពុងតែឆ្កួតហើយដែលបំពានបទឈប់បាញ់ និងបន្តវាយប្រហារលើប្រទេសលីបង់។នេះបើយោងតាមមន្ត្រីអាម៉េរិកពីររូប ដែលបានបញ្ជាក់អំពីការសន្ទនាតាមទូរស័ព្ទបានប្រាប់ទីភ្នាក់ងារព័ត៌មាន Axios។

បើតាមមន្ត្រីអាម៉េរិកដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយគ្នាលោក ប្រធានាធិបតីត្រាំបានស្រែកដាក់លោក ណេតាន់យ៉ាហ៊ូ ខ្លាំងៗថាអ្នកឆ្កួតហើយ។ អ្នកនឹងជាប់គុក ខ្ញុំកំពុងជួយសង្គ្រោះអ្នក មនុស្សគ្រប់គ្នាស្អប់អ្នកឥឡូវនេះ មនុស្សគ្រប់គ្នាស្អប់អ៊ីស្រាអែលដោយសារតែរឿងនេះ។ លោកត្រាំថាសកម្មភាពលោក ណេតាន់យ៉ាហ៊ូ ជាការរំលោភលើច្បាប់សហព័ន្ធ។

អ្នកផ្សាយព័ត៌មានអាម៉េរិកលោក Mark R. Levin បានរិះគន់ការលេចធ្លាយព័ត៌មានលម្អិតពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ ដោយលោកអះអាងថាជាការរំលោភលើច្បាប់សហព័ន្ធដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ៊ីរ៉ង់ និងក្រុមហេបូឡា។

ក្រោយជំនួបតាមទូរស័ព្ទជាមួយគ្នានឹងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកដូណាល់ត្រាំបានប្រកាសក្នុងបណ្តាញសង្គម Trust Social ថា លោកបានទូរស័ព្ទដ៏មានប្រសិទ្ធភាពជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោកថាមិនមានកងទ័ពណាមួយទៅកាន់ទីក្រុងបេរូតទេនៃប្រទេសលីបង់ទៀតឡើយ ហើយកងទ័ពណាមួយដែលកំពុងធ្វើដំណើរត្រូវបានបញ្ជូនត្រឡប់ទៅវិញហើយ។ ដូចគ្នានេះដែរ លោកក៏បានទូរស័ព្ទដ៏ល្អជាមួយក្រុម ហេបូឡា ហើយពួកគេបានឯកភាពគ្នាថា ការបាញ់ប្រហារទាំងអស់នឹងត្រូវបញ្ឈប់។ អ៊ីស្រាអែលនឹងមិនវាយប្រហារពួកគេទេ ហើយពួកគេនឹងមិនវាយប្រហារអ៊ីស្រាអែលឡើយ។

CREDIT ៖ BBC

គួររម្លឹកថាការអន្តរាគមន៍របស់លោកត្រាំនេះធ្វើឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានបញ្ជាឱ្យកងទ័ពអ៊ីស្រាអែលវាយលុកជ្រៅបន្ថែមទៀតចូលទៅក្នុងប្រទេសលីបង់ លោក ណេតាន់យ៉ាហ៊ូ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកបានណែនាំយោធាឱ្យពង្រីកសមយុទ្ធលើដីរបស់ខ្លួននៅក្នុងប្រទេសលីបង់ ដោយកងទ័ពអ៊ីស្រាអែលបានដណ្តើមយកប្រាសាទ Beaufort អាយុ ៩០០ ឆ្នាំ និងជួរភ្នំយុទ្ធសាស្ត្រមួយនៅភាគខាងត្បូងប្រទេសលីបង់៕

Khcct banner

អត្ថបទទាក់ទង