681 ezgif.com resize
Swift cc time

ក្រសួងវប្បធម៌និងក្រសួងធម្មការ៖ ការយកឯកសណ្ឋានមន្ត្រីរាជការមកប្រើប្រាស់នៅក្នុងពិធីមង្គលការ មិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណទេ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងក្រសួងធម្មការ អំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការរៀបចំពិធីការខុសទម្រង់ដើមអាពាហ៍ពិពាហ៍,ហើយការយកឯកសណ្ឋានមន្ត្រីរាជការមកប្រើប្រាស់នៅក្នុងពិធីមង្គលការ មិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណទេ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ និងក្រសួងធម្មការ បានជម្រាបថា ដូនតារបស់យើងបានបន្សល់ទុកនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ សម្រាប់អនុជនជំនាន់ក្រោយប្រតិបត្តិតរៀងមក។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស ថែរក្សាការពារវប្បធម៌ ប្រពៃណី និងសាសនាឱ្យមានភាពរឹងមាំនិងរីកចម្រើនជាបន្តបន្ទាប់។

ក្រសួងបានឲ្យដឹងថា នាពេលកន្លងមក ប្រជាជនមួយចំនួនបានប្រារព្ធ “ពិធីភ្ជាប់ពាក្យ”កូនចៅ ដោយបញ្ចូល“កិច្ចសំពះផ្ទឹម ចងដៃ”នៅក្នុងពិធីនេះ ហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការផងដែរ។

ក្រសួងបានគូសបញ្ជាក់ថា ការរៀបចំពិធីបែបនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងមិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណទេ ព្រោះថាកិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការតែប៉ុណ្ណោះ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរ៕

Khcct banner

អត្ថបទទាក់ទង