681 ezgif.com resize
Swift cc time

ចិនផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កុងហ្គោ ក្រោយជំងឺអេបូឡាផ្ទុះកាន់តែខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យក្រសួងការបរទេស លោក លីន ជៀន

ចិន៖ ក្រសួងការបរទេសចិនបានប្រកាសនៅល្ងាចថ្ងៃច័ន្ទនេះ ប្រទេសចិនកំពុងបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយប្រទេសនេះដោះស្រាយការផ្ទុះឡើងនៃជំងឺអេបូឡា។ អ្នកនាំពាក្យក្រសួងការបរទេស លោក លីន ជៀន បញ្ជាក់ថាជំនួយនេះគឺជាផ្នែកមួយនៃការគាំទ្ររបស់ប្រទេសចិនចំពោះប្រទេសអាហ្វ្រិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ក្រៅពីជំនួយទ្វេភាគី ប្រទេសចិនក៏នឹងផ្តល់ជំនួយដល់គណៈកម្មការសហភាពអាហ្វ្រិក និងអនុវត្តកិច្ចសហប្រតិបត្តិការលើការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ដើម្បីគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក ដោយរួមគ្នាបង្កើនសមត្ថភាពរបស់ប្រទេសអាហ្វ្រិកក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះ៕


Khcct banner

អត្ថបទទាក់ទង