681 ezgif.com resize
Swift cc time

អ៊ីរ៉ង់បដិសេធមិនចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិក បើគ្មានការធានាសុវត្ថិភាពត្រឹមត្រូវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក Mohammad Bagher Qalibaf 

អ៊ីស្តង់ប៊ុល៖ ប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក Mohammad Bagher Qalibaf បានប្រកាសកាលពីថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់នឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាម៉េរិកឡើយ លុះត្រាតែមានការធានាថាសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ត្រូវបានធានាពិតប្រាកដ។ នេះបើយោងតាមរបាយការណ៍របស់ Anadolu Ajansi (AA)។

បើតាមលោក Mohammad Bagher Qalibaf គ្មានការជឿទុកចិត្តលើពាក្យសម្ដី និងការសន្យារបស់សត្រូវទេ លោកថាលក្ខណៈវិនិច្ឆ័យតែមួយគត់របស់អ៊ីរ៉ង់គឺត្រូវសម្រេចបានលទ្ធផលជាក់ស្តែង។ លោកសង្គត់ធ្ងន់ថាការចរចានឹងមិនអាចធ្វើទៅរួចបានឡើយប្រសិនបើការធានាសុវត្ថិភាពរបស់អ៊ីរ៉ង់ និងពលរដ្ឋអ៊ីរ៉ង់មិនត្រូវបានធ្វើឡើងពិតប្រាកដក្នុងកិច្ចព្រមព្រៀង។

សហរដ្ឋអាម៉េរិកក៏បានព្រមានកាលពីថ្ងៃសៅរ៍ថាខ្លួនមានសមត្ថភាពក្នុងការបន្តសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែគោរពតាមខ្សែបន្ទាត់ក្រហមរបស់លោក រួមទាំងអ៊ីរ៉ង់មិនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរបាន។

គួរកត់សម្គាល់ថាបទឈប់បាញ់មួយបានចូលជាធរមាននៅថ្ងៃទី ៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែការចរចាជាបន្តបន្ទាប់នៅទីក្រុងអ៊ីស្លាម៉ាបាដ(ប្រទេសប៉ាគីស្ថាន)បានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងយូរអង្វែង។ ក្រោយមក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបន្តបទឈប់បាញ់ដោយគ្មានកំណត់។ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានបន្តផ្លាស់ប្តូរសំណើ និងសំណើតបតវិញ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តការចរចាដោយផ្ទាល់ និងបញ្ចប់សង្គ្រាម៕

Khcct banner

អត្ថបទទាក់ទង