681 ezgif.com resize
Swift cc time

ចិនតេស្តជោគជ័យការបាញ់បញ្ជូន«ផ្កាយរណប»ទៅកាន់ទីអវកាសដើម្បីលើកកម្ពស់បច្ចេកវិទ្យាអ៊ីនធឺណិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ចិនតេស្តជោគជ័យការបាញ់បញ្ជូន«ផ្កាយរណប»ទៅកាន់ទីអវកាសដើម្បីលើកកម្ពស់បច្ចេកវិទ្យាអ៊ីនធឺណិត។រូបភាព៖ CCTV

ចិន៖ ប្រទេស​ចិន​ នៅថ្ងៃទី ៣១ ឧសភានេះ បានតេស្តដោយជោគជ័យលើការបាញ់បញ្ជូន«​ផ្កាយរណប​»​ថ្មី ​ដើម្បីពង្រឹងគុណភាព ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ទៅកាន់​លំហអាកាស។ការតេស្តថ្មីនេះ ធ្វើឡើងនៅ​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Xichang នៅ​ខេត្ត Sichuan ភាគ​និរតី​នៃប្រទេសចិន។

យោងតាមបណ្តាញផ្សព្វផ្សាយចិន ផ្កាយរណបនេះ ត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត Long March-2D ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុន។ផ្កាយរណបនេះ នឹងត្រូវបានប្រើជាចម្បង ដើម្បីអនុវត្តការធ្វើតេស្ត និង ការផ្ទៀងផ្ទាត់បច្ចេកវិទ្យា រួមទាំងការតភ្ជាប់ អ៊ីនធឺណិត ពីផ្កាយរណប ទៅទូរស័ព្ទដោយផ្ទាល់ និង ការរួមបញ្ចូលបណ្តាញដីអវកាស។

គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចិន ចាត់ទុកថា គឺជាបេសកកម្មហោះហើរលើកទី ៦៤៦ របស់រ៉ុក្កែតដឹកជញ្ជូនស៊េរី Long March៕

Khcct banner

អត្ថបទទាក់ទង