681 ezgif.com resize
Swift cc time

ត្រឹមថ្ងៃទី៣០ ឧសភា កម្ពុជាមាន«ឱកាសការងារ»ជាង៩ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលករខ្មែរមកពីថៃ កន្លងទៅ តាមច្រកព្រំដែនអន្តរជាតិដូង-បានឡែម។

ភ្នំពេញ៖គិតត្រឹមថ្ងៃទី ៣០ ឧសភា ប្រទេសកម្ពុជាមាន«ឱកាសការងារ»ប្រមាណជាង ៩ម៉ឺនកន្លែង នៅតាមរាជធានី-ខេត្ត ដែលកំពុងរងចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និង អ្នកកំពុងស្វែងរកការងារធ្វើ។នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

យោងតាមរបាយការណ៍ ឱកាសការងារចំនួន ៩១,២១៥ កន្លែង​នៅតាម​ណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និង អ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាស​ការងា​រទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

បើតាមក្រសួងការងារកម្ពុជា ដើម្បីទទួលបានឱកាសការងារទាំងនោះ អតីតពលករត្រឡប់មកពីប្រទេសថៃ និង អ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែង​រកលេខ​ទំនាក់​ទំនង ឈ្មោះរោងចក្រ និង វិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្ត​ប័ណ្ណការងារ​របស់ក្រសួង​ដែល​បានផ្សព្វផ្សាយយ៉ាងលម្អិត។

ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើ​តាមក្រសួងការងារដដែល៕

Khcct banner

អត្ថបទទាក់ទង