681 ezgif.com resize
Swift cc time

ជន​ជាតិចិន ១៧៣នាក់ និងជនជាតិវៀតណាមចំនួន ១៣៧ នាក់ ពាក់​ព័ន្ធOnline Scams ត្រូវបានបណ្ដេញចេញ​ពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អគ្គនាយក​អន្តោ​ប្រវេសន៍ នៅថ្ងៃទី២៧ឧសភាបានបន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិន និងជនជាតិវៀតណាមសរុបចំនួន ៣១០នាក់ ស្រី៥២នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពីកម្ពុជា។

ក្នុងនោះមានជនជាតិចិន ១៧៣នាក់ ស្រី០៦នាក់ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិវៀតណាមចំនួន ១៣៧នាក់ ស្រី៤៦នាក់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នរគបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ៕

Khcct banner

អត្ថបទទាក់ទង