ភ្នំពេញ៖ និស្សិតកម្ពុជាចំនួន ១៥រូប មកពីសាកលវិទ្យាល័យខេមតិច (CamTech) បានទៅចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Shandong University of Engineering and Vocational Technology ក្នុងខេត្តសានតុង ប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់ទី២៨ ខែឧសភា ឆ្នាំ២០២៦។
យោងតាមសាកលវិទ្យាល័យខេមតិច និស្សិតទាំង១៥រូបនេះ គឺជានិស្សិតឆ្នាំទី២ និងឆ្នាំទី៣ ដែលកំពុងសិក្សាលើជំនាញ៤ផ្សេងគ្នាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា រួមមាន៖ ជំនាញបញ្ញាធុរកិច្ច និងការគ្រប់គ្រងហានិភ័យ (Risk Management and Business Intelligence) ជំនាញវិស្វកម្មសូហ្វវែរ (Software Engineering) ជំនាញបញ្ញាសិប្បនិមិត្ត និងវិទ្យាសាស្ត្រទិន្នន័យ (AI and Data Science) និងជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity)។
គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យខេមតិច គឺជាគ្រឹះស្ថានឧត្តមសិក្សាសហគ្រិន ដែលផ្តោតការបណ្តុះបណ្តាលនិស្សិតលើមុខជំនាញគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។ សាកលវិទ្យាល័យនេះ ក៏យកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវ ការបង្កើតថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីជំរុញនវានុវត្តន៍ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ឧស្សាហកម្ម ព្រមទាំងពង្រឹងភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ឧស្សាហកម្ម និងស្ថាប័នស្រាវជ្រាវ៕