681 ezgif.com resize
Swift cc time

អ៊ីស្រាអែល ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយអគ្គលេខាធិការ UN ក្រោយត្រូវដាក់បញ្ចូលក្នុងបញ្ជីខ្មៅ អំពើហិង្សានៃសង្គ្រាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN(ឆ្វេង) និងលោក Antonio Guterres អគ្គលេខាធិការ UN។

អ៊ីស្រាអែល៖ អង្គការសហប្រជាជាតិ (UN) បានសម្រេច «បញ្ចូលប្រទេសអ៊ីស្រាអែលទៅក្នុងបញ្ជីខ្មៅនៃអំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះ»។ វិធានការនេះបានជំរុញឱ្យភាគីអ៊ីស្រាអែលប្រកាសកាត់ផ្តាច់ទំនាក់ទំនងភ្លាមៗជាមួយលោក Antonio Guterres អគ្គលេខាធិការ UN។ នេះបើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំUN។

នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN បានថ្លែងយ៉ាងដាច់អហង្ការថា៖ «យើងអស់ការត្រូវនិយាយជាមួយអគ្គលេខាធិការរូបនេះហើយ»។

បេសកកម្មការទូតអ៊ីស្រាអែលប្រចាំ UN ក៏បានប្រកាសដែរថា ខ្លួននឹងមិនធ្វើការទាក់ទងណាមួយជាមួយការិយាល័យអគ្គលេខាធិការឡើយ ដរាបណាលោក Guterres នៅតែបន្តកាន់តំណែងជាប្រមុខដឹកនាំ។ ចំណែកឯក្រសួងការបរទេសអ៊ីស្រាអែលវិញ បានរិះគន់ការសម្រេចចិត្តនេះថាជារឿង «គួរឱ្យអាម៉ាស់ និងមិនសមហេតុផល» ព្រមទាំងបានចោទប្រកាន់ UN ថាជាស្ថាប័នពុករលួយ និងលម្អៀងខាងនយោបាយ ដែលតែងតែផ្តោតគោលដៅវាយប្រហារលើប្រទេសអ៊ីស្រាអែល។

លោក Danon បានបន្ថែមថា ការចោទប្រកាន់ថាអ៊ីស្រាអែលប្រើប្រាស់អំពើហិង្សាផ្លូវភេទជាអាវុធក្នុងសង្គ្រាម គឺជាការសម្រេចចិត្តដ៏ឃោរឃៅ និងអយុត្តិធម៌បំផុត។ លោកបានរិះគន់ចំៗទៅលើអគ្គលេខាធិការ និងក្រុមការងារថាបានបន្តផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងអ៊ីស្រាអែល ហើយការដាក់ប្រទេសអ៊ីស្រាអែលឱ្យស្ថិតក្នុងបញ្ជីខ្មៅតែមួយជាមួយក្រុម Hamas គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។

ជាការឆ្លើយតប លោកស្រី Reem Alsalem អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីអំពើហិង្សាលើស្ត្រី និងកុមារី បានលើកឡើងថា វិធានការនេះគឺជារឿងដែល «ហួសពេលយូរណាស់មកហើយ»។ លោកស្រីបានសម្តែងការខកចិត្តចំពោះការយឺតយ៉ាវកន្លងមក ដោយហេតុថាមានភស្តុតាងជាច្រើនដែលត្រូវបានកត់ត្រា និងផ្ទៀងផ្ទាត់ដោយឯករាជ្យ ជុំវិញការប្រព្រឹត្តអំពើហិង្សាផ្លូវភេទជាប្រព័ន្ធ ក្នុងទ្រង់ទ្រាយធំ និងគួរឱ្យរន្ធត់ដោយភាគីអ៊ីស្រាអែល ទៅលើស្ត្រី បុរស និងកុមារប៉ាឡេស្ទីន។

លោកស្រី Reem Alsalem អ្នករាយការណ៍ពិសេសរបស់ UN  ស្តីពីអំពើហិង្សាលើស្ត្រី និងកុមារី។


Khcct banner

អត្ថបទទាក់ទង