681 ezgif.com resize
Swift cc time

កញ្ញា ជី មន្នីរ័ត្ន ជម្នះពិការភាពរហូតសម្រេចអាជីពក្នុងក្តីប្រាថ្នា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ធំដឹងក្តីដោយមានពិការភាព និងមានពាក្យបង្អាក់ពីអ្នកជុំវិញខ្លួន  កញ្ញា ជី មន្នីរ័ត្ន ធ្លាប់មានក្តីស្រមៃតាំងពីកុមារភាពថាទោះជាជីវិតជួបការលំបាកយ៉ាងណា កញ្ញាត្រូវតែមានការងារធ្វើនាពេលធំឡើង ព្រោះមិនចង់ឱ្យពាក្យសម្តីមនុស្សជុំវិញខ្លួនក្លាយជាការពិត ដែលតែងប្រាប់កញ្ញាពីតូចថា «មិនបាច់ខំពេកទេ ខ្សោយបែបហ្នឹង ដឹងតែធ្វើអីមិនកើតហើយធំឡើង»។ ពាក្យសម្តីអសុរសជុំវិញខ្លួន មិនបានបង្អាក់កញ្ញាពីការសម្រេចក្តីស្រមៃនោះទេ រហូតដល់ពេលនេះ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបានសម្រេចក្តីស្រមៃបានអាជីពការងារជាអ្នកផ្តល់ព័ត៌មានសម្រាប់សិស្ស នៅអង្គការ​ដើម្បី​ភាពញញឹម​នៃកុមារ។ កញ្ញាបានថ្លែងប្រាប់ក្នុងបទសម្ភាសស៊ីស៊ីថាមស៍ថា ការតាំងចិត្តមានឥទ្ធិពលជាខ្លាំងសម្រាប់ការបន្តដំណើរគ្រប់ស្ថានភាពលំបាកនៃជីវិត ដរាបណាការតាំងចិត្តនៅមាន អ្វីៗក៏នឹងអាចសម្រេចទៅបាន។ ទស្សនាវីដេអូសម្ភាសសម្រាប់ព័ត៌មានលម្អិត៖



Khcct banner

អត្ថបទទាក់ទង