ភ្នំពេញ៖ យុវជនកម្ពុជាពីររូប លោក គាន យូហ័ង និង លោក គង់ លីជីង ទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge នៅប្រទេសសិង្ហបុរី ដែលមានក្រុមចូលរួមប្រកួតប្រមាណ ៦០០ក្រុម មកពីបណ្តាប្រទេសក្នុងអាស៊ាន។ យុវជនទាំងពីរបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជ័យលាភីនេះ ជាសក្ខីភាពទៅកាន់អន្តរជាតិថា«កូនខ្មែរអាចធ្វើបាន និងមានសក្តានុពលផ្នែកបច្ចេកវិទ្យា»។ គួរបញ្ជាក់ថា គម្រោងដែលយុវជនទាំងពីរបានយកចូលប្រកួតមានឈ្មោះថា Voha.ai ដែលជាគម្រោងប្រើបញ្ញាសិប្បនិម្មិតដើម្បីជួយកុមារដែលមានពិការភាពក្នុងការស្តាប់ អាចនិយាយបានងាយស្រួល និងឆាប់រហ័សជាងមុន តាមរយៈកម្មវិធីបង្ហាត់បញ្ចេញសម្លេង ដោយមានទាំងផ្នែកការសិក្សា ល្បែងកម្សាន្ត។ ទស្សនាវីដេអូបទសម្ភាស សម្រាប់ព័ត៌មានលម្អិត៖