681 ezgif.com resize
Swift cc time

តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងបើកសវនាការលើលោក ឌូទើតេ នៅថ្ងៃទី ៣០ វិច្ឆិកាក្នុងសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញឿន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឡាអេ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សម្រេចកំណត់ពេលបើកសវនាការប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦ខាងមុខនេះ ក្នុងសំណុំរឿងលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកក្នុងកំឡុងពេលលោកកាន់អំណាចជាប្រធានាធិបតីចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ ២០២២ ដោយក្នុងអំណាចរបស់លោកនោះលោកបានបោសសម្អាតគ្រឿងញឿននិងសម្លាប់មនុស្សប្រមាណជាង ១២,០០០ នាក់រហូតមកដល់បច្ចុប្បន្ន ដែលភាគច្រើនជាជនក្រីក្រនៅទីក្រុង ហើយក៏មានការសម្លាប់ចំនួន ២,៥៥៥ នាក់ស្ថិតក្រោមស្នាដៃរបស់ប៉ូលីសជាតិហ្វីលីពីន។

យោងតាមសេចក្តីប្រកាសរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលបរិច្ឆេទត្រូវបានកំណត់ដោយអង្គជំនុំជម្រះ បន្ទាប់ពីសន្និសីទស្ថានភាពស្តីពីបញ្ហានេះ និងបញ្ហាផ្សេងទៀតទាក់ទងនឹងការរៀបចំសវនាការលើសំណុំរឿងរបស់លោកឌូធើតេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបន្ថែមថា មុនពេលចាប់ផ្តើមសវនាការ អង្គជំនុំជម្រះនឹងដោះស្រាយបញ្ហាដែលមិនទាន់សម្រេចទាំងអស់ និងអនុម័តនីតិវិធីចាំបាច់ ដើម្បីធានាបាននូវការប្រព្រឹត្តទៅដោយយុត្តិធម៌ និងរហ័សនៃដំណើរការសវនាការ។

គួរកត់សម្គាល់ថាលោក ឌូធើតេ បានបម្រើការជាប្រធានាធិបតីហ្វីលីពីនពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២។ លោកត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅតុលាការ ICC ក្នុងខែមីនា ឆ្នាំ ២០២៥ ក្រោមដីកាចាប់ខ្លួនទាក់ទងនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់លោក ដែលជាសកម្មភាពមួយដែលលោកបានជំទាស់ពីការចោទប្រកាន់របស់តុលាការ។ ការបង្ហាញខ្លួនលើកដំបូងរបស់លោកនៅចំពោះមុខតុលាការបានធ្វើឡើងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥។ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ តុលាការ ICC បានបដិសេធបណ្តឹងឧទ្ធរណ៍ដែលស្វែងរកការដោះលែងលោកដោយផ្អែកលើអាយុ និងសុខភាពធ្លាក់ចុះដែលមេធាវីលោកស្នើរទៅកាន់តុលាការ៕

Khcct banner

អត្ថបទទាក់ទង