681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីការពារជាតិ ចេញសាររម្លឹកខួប១ឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបាញ់សម្លាប់វីរកងទ័ពខ្មែរ ព្រិន្ទបាលឯក សួន រ៉ោន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានចេញសាររម្លឹកដល់ខួបមួយឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបាញ់សម្លាប់វីរកងទ័ពខ្មែរ ព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ឧសភា ២០២៥។

បើតាមសាររបស់រដ្ឋមន្រ្តីការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមឱ្យពលីកម្មវីរកងទ័ព សួន រ៉ោន បន្តដក់ជាប់ក្នុងដួងចិត្តកូនខ្មែរ និងដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យប្រឹងប្រែង កាយចិត្ត បញ្ញាស្មារតី និងការប្រឹងប្រែងជាកំពែងការពារជាតិ និងកសាងជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់មហិច្ឆតាដ៏សែនអាក្រក់ពិសពុលនៃកងទ័ពថៃ។»

រដ្ឋមន្រ្តីការពារជាតិ បានក្រើនរម្លឹកកូនខ្មែរគ្រប់រូប សូមឱ្យក្តីឈឺចាប់នេះ រួបរួមគ្នាជាធ្លុងមួយ ដើម្បីក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ ជាមួយគ្នាដែរ លោករដ្ឋមន្រ្តី បានឧទ្ទិសបុណ្យកងកុសលទាំងឡាយយិតយោងដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ សួន រ៉ោន បានទៅដល់ទីស្ងប់សុខ៕


Khcct banner

អត្ថបទទាក់ទង