681 ezgif.com resize
Swift cc time

សាលាតិចណូ នឹងរៀបចំ «ពិព័រណ៍វិទ្យាសាស្រ្តលើកទី១៥» នៅថ្ងៃទី ០៤-០៥ ខែមិថុនា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់សាលាតិចណូ នឹងរៀបចំ «ពិព័រណ៍វិទ្យាសាស្រ្តលើកទី១៥» នៅថ្ងៃទី ០៤-០៥ ខែមិថុនា សម្រាប់អ្នកដែលចូលចិត្តផ្នែកបច្ចេកវិទ្យា គំនិតច្នៃប្រឌិត ជាពិសេស ដើម្បីសិស្សវិទ្យាល័យអាចស្វែងយល់ពីជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ កម្មវិធីចាប់ផ្ដើមពីម៉ោង ៧: ៣០ នាទីព្រឹកតទៅ នៅក្នុងបរិវេណ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

យោងតាមគេហទំព័រ Research and Innovation Center បានឱ្យដឹងថា «ពិព័រណ៍វិទ្យាសាស្រ្តលើកទី១៥» ​នឹងបើកឱកាសក្នុងការបង្កើតទំនាក់ទំនង បំផុសគំនិត និងរៀនសូត្រជាមួយគ្នា សម្រាប់សិស្សនិស្សិត សាធារណជន ដើម្បីរៀនសូត្រ និងស្វែងយល់អំពីចំណេះដឹងថ្មីៗទាក់ទងទៅនឹង វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា តាមរយៈ វេទិកាពិភាក្សា ទស្សនកិច្ចមន្ទីរពិសោធន៍ ការតាំងពិព័រណ៌វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា វគ្គចែករំលែកចំណេះដឹងបច្ចេកទេស និងសកម្មភាពចំណេះដឹងសប្បាយៗ ផ្សេងៗទៀត។

គួរបញ្ជាក់ថា ពិព័រណ៍នេះ នឹងរៀបចំឡើងនៅថ្ងៃទី ០៤-០៥ ខែមិថុនា ឆ្នាំ ២០២៦ រយៈពេល ២ ថ្ងៃពេញ ចាប់ផ្ដើមពីម៉ោង ៧: ៣០ នាទីព្រឹកតទៅ នៅក្នុងបរិវេណ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលបើកចូលរួមសម្រាប់សាធារណជនទាំងអស់ ដោយឥតគិតថ្លៃ។ អ្នកដែលមានបំណងចូលរួម អាចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់៖https://docs.google.com/.../1FAIpQLSdeps68NZE42n.../viewform

Khcct banner

អត្ថបទទាក់ទង