ខួប១ឆ្នាំ ថៃឈ្លានពានកម្ពុជា! ព្រឹត្តិការណ៍នៅតំបន់មុំបី ថ្ងៃ២៨ ឧសភា ២០២៥ ជាថ្ងៃដែលលោកព្រឹន្ទបាលឯក សួន រ៉ោន បានពលីក្នុងហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តើកម្ពុជាបានរៀនសូត្រមេរៀនអ្វីខ្លះពីព្រឹត្តិការណ៍នៅតំបន់មុំបី ថ្ងៃ២៨ ឧសភា ២០២៥?
លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានកិច្ចការសង្គម បានថ្លែងចាត់ទុក ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា ២០២៥ មិនមែនត្រឹមតែជាការផ្ទុះអាវុធរវាងគ្នាប៉ុណ្ណោះទេ តែជាការម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបអំពីតម្លៃសន្តិភាព និងបូរណភាពទឹកដី។ បើតាមលោកបណ្ឌិត ដើម្បីការពារទឹកដី ការពារសន្តិភាព គឺត្រូវការលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
ឆ្លងកាត់នូវរឿងរ៉ាវឈឺចាប់ដែលបង្កឡើងដោយការឈ្លានពានទឹកដី រំលោភច្បាប់របស់ភាគីថៃមកលើកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងពីមេរៀនសំខាន់ៗចំនួន៣ ដែលកម្ពុជាបានរៀនសូត្រពីបទពិសោធនៃសង្រ្គាមឈ្លានពានថៃមកលើកម្ពុជា។