681 ezgif.com resize
Swift cc time

អ៊ីរ៉ង់ វាយប្រហារមូលដ្ឋានទ័ពអាម៉េរិកនៅគុយវ៉ែត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មូលរដ្ឋានទ័ពអាម៉េរិកនៅគុយវ៉ែត

អេមីរ៉ាតអារ៉ាប់រួម៖ យោធាគុយវ៉ែតបានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី ២៨ ខែ ឧសភា នេះថាខ្លួនបានប្រឈមនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ គុយវ៉ែតថាប្រព័ន្ធដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលដែលបានបាញ់ចេញពីទីតាំងមិនស្គាល់អត្តសញ្ញាណដោយមានសំឡេងផ្ទុះបានលឺជាប់ៗគ្នាក្រោយពីប្រព័ន្ធដែនអាកាសរបស់ខ្លួនបាញ់គ្រាប់។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tasnim កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាសអាម៉េរិកមួយ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិកត្រូវបានធ្វើឡើងនៅខាងក្រៅអាកាសយានដ្ឋាន Bandar Abbas។

គួរកត់សម្គាល់ថាយោធាអាម៉េរិកបានធ្វើការវាយប្រហារថ្មីម្តងទៀតលើអ៊ីរ៉ង់ ដោយកំណត់គោលដៅទីតាំងយោធាមួយក្នុងទីក្រុងបាន់ដារអាបាស់ ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្រមួយដ៏សំខាន់របស់អ៊ីរ៉ង់។បញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (Centcom) បានបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ចំនួនបួនគ្រឿងដែលហោះនិងបង្កការគំរាមកំហែងនៅជុំវិញច្រកសមុទ្រហ័រមូស៕

Khcct banner

អត្ថបទទាក់ទង