ប៉េកាំង៖ រថយន្តមីនីវ៉ាន់មួយគ្រឿងដែលផ្ទុកលើសទម្ងន់បានបុកជាមួយរថយន្តដឹកទំនិញមួយគ្រឿងនៅកណ្តាលប្រទេសចិននៃខេត្តហឺណាកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះដោយបានសម្លាប់មនុស្ស ១៣នាក់ និងរបួសបីនាក់។ បើតាមការបញ្ជាក់របស់ប៉ូលីសចរាចរណ៍ចិនបានអះអាងថារថយន្ត Mini Van ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរអតិបរមាប្រាំបួននាក់ ប៉ុន្តែបានដឹកមនុស្ស ១៦នាក់លើចំណុះ និង បានបុកពីក្រោយរថយន្តដឹកទំនិញមួយគ្រឿងមួយទំហឹង ខណៈពេលកំពុងបើកបរនៅលើផ្លូវល្បឿនលឿនមួយក្នុងខេត្តហឺណាន។
បើតាមប៉ូលីសចិនរថយន្ត Mini Van បើកបរនៅលើផ្លូវល្បឿនលឿន G40 ក្នុងទីក្រុងណានយ៉ាងនៃខេត្តហឺណាន ក្នុងល្បឿនដ៏លឿននេះរថយន្តនេះបានបុកពីក្រោយរថយន្តដឹកទំនិញមួយគ្រឿងកំពុងតែធ្វើដំណើរនៅខាងមុខមួយទំហឹង។ ភ្លាមៗបានបណ្តាលឲ្យអ្នកស្លាប់ក្នុងរថយន្តខ្លះ ខ្លះទៀតស្លាប់កំឡុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕