ភ្នំពេញ៖ អង្គការនារីដើម្បីសន្តិភាព ប្រកាសរើសយុវជនដែលមកពីគ្រប់អត្តសញ្ញាណ និងចម្រុះជាតិសាសន៍ ដែលមានអាយុចាប់ពី 18 ដល់ 25 ឆ្នាំ ហើយកំពុងស្វែងរកឱកាសពង្រឹងភាពជាអ្នកដឹកនាំ និងឱកាសផ្សារភ្ជាប់ជាមួយបណ្តាញនានា ដើម្បីក្លាយជា«យុវទូតឆ្នើមនៃរបៀបវារ: ស្រ្តី សន្តិភាព និងសន្តិសុខ» ។
យោងតាមគេហទំព័រអង្គការនារីដើម្បីសន្តិភាព លក្ខខណ្ឌដែលអាចដាក់ពាក្យបាន បេក្ខជនត្រូវតែជាយុវជនដែលមានឆន្ទៈក្នុងការបន្តចូលរួមដោះស្រាយបញ្ហាសហគមន៍របស់ខ្លួន និងជាយុវជនដែលមកពីគ្រប់អត្តសញ្ញាណ និងចម្រុះជាតិសាសន៍ ជាពិសេសស្រ្តីដែលមានអាយុចាប់ពី 18 ដល់ 25 ឆ្នាំ។
បើតាមប្រភពដដែល ក្រោយការចូលរួម បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដែលទាក់ទង នឹងទស្សនៈទានយេនឌ័រ សន្តិភាពនិងសន្តិសុខ មានឱកាសចុះទស្សនកិច្ចសិក្សា និងរៀនសូត្រពីសហគមន៍ដោយផ្ទាល់។ ជាពិសេស យុវជនអាចទទួលបានថវិកាអនុវត្តគម្រោងខ្នាតតូចក្នុងសហគមន៍របស់ខ្លួន និងទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។
បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានលក្ខខណ្ឌគ្រប់គ្រាន់ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.cloud.microsoft/r/rGG3kJtpUe ឱ្យបានត្រឹមថ្ងៃទី ២៥ មិថុនា ២០២៦៕