អាម៉េរិក៖ យោធាអាម៉េរិកបានធ្វើការវាយប្រហារថ្មីម្តងទៀតលើអ៊ីរ៉ង់ ដោយកំណត់គោលដៅទីតាំងយោធាមួយក្នុងទីក្រុងបាន់ដារអាបាស់ ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្រមួយដ៏សំខាន់របស់អ៊ីរ៉ង់។ផ្អែកតាមបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (Centcom) បានបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ចំនួនបួនគ្រឿងដែលហោះនិងបង្កការគំរាមកំហែងនៅជុំវិញច្រកសមុទ្រហ័រមូស។ CENTCOM អះអាងទៀតថាយោធាអាម៉េរិកបានកំណត់គោលដៅស្ថានីយ៍ត្រួតពិនិត្យ របស់អ៊ីរ៉ង់មួយក្នុងទីក្រុងបាន់ដារអាបាស់ ដែលហៀបនឹងបាញ់យន្តហោះគ្មានមនុស្សបើកទីប្រាំចេញពីកន្លែងបញ្ជា។
ទីបញ្ជាការកណ្តាលអាម៉េរិកបានចាត់ទុកការវាយប្រហារថ្មីនេះជាវិធានការ ការពារសុទ្ធសាធ និងមានបំណងរក្សាបទឈប់បាញ់។ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់កំពុង "ចរចាលើផ្សែង" ដោយទទូចថាយុទ្ធសាស្ត្រសង្គ្រាមរបស់លោកនឹងមិនរងផលប៉ះពាល់ដោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាម៉េរិកនៅខែវិច្ឆិកាទេ។ លោកប្រធានាធិបតីបានគំរាមទៀតថានឹងបន្តយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមតាមលក្ខខណ្ឌរបស់លោក។លោកថាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ត្រូវបានចរចាជាចម្បងដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធ តែក្នុងលទ្ធផលនោះសហរដ្ឋអាម៉េរិកមិនពេញចិត្តទេ៕