Img 1426
Swift cc time

យុវជនម្នាក់របួសធ្ងន់ដោយការ«ផ្ទុះគ្រាប់សំណល់សង្រ្គាម»ក្នុងចម្ការមួយនៅខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែឧសភានេះ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ដោយសំណល់សង្គ្រាមគ្រាប់៦០មីលីម៉ែត្រមិនទាន់ផ្ទុះ ដោយសារការដុតសម្អាតដីដាំដំណាំបានបង្កផ្ទុះបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់។ នេះបើតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

អង្គភាពCMAC បានបញ្ជាក់ថា នៅក្នុងខែឧសភានេះ មានករណីគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម៣-៤ករណីហើយ ដែលបណ្តាលមកពីការលើកដាក់ឬវាយដុំដុតគ្រាប់មិនទាន់ផ្ទុះ។ អង្គភាពCMAC អំពាវនាវប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រុងប្រយត្ន័និងកុំប៉ះពាល់ វាយដុំដុតគ្រាប់មិនទាន់ផ្ទុះ និងត្រូវរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តឬអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងជាពិសេសមកអង្គភាពCMAC ដើម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកជុំវិញខ្លួន៕


Khcct banner

អត្ថបទទាក់ទង