ភ្នំពេញ៖ មជ្ឈមណ្ឌលខេមរសិក្សា (CKS) ប្រកាសផ្តល់អាហារូបករណ៍ធ្វើដំណើរ (Travel Grant) សម្រាប់អ្នកស្រាវជ្រាវ និងវាគ្មិនជាតិខ្មែរទាំងឡាយណា ដែលទទួលបានការអញ្ជើញឱ្យទៅបង្ហាញស្នាដៃស្រាវជ្រាវរបស់ខ្លួន នៅក្នុងសន្និសីទអន្តរជាតិ AAS-in-Asia ប្រចាំឆ្នាំ២០២៦។ សន្និសីទនេះ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីក្រុងឡាហរ (Lahore) ប្រទេសប៉ាគីស្ថាន។
យោងតាមសេចក្តីជូនដំណឹងនៃគេហទំព័រ Center for Khmer Studies តាមរយៈកម្មវិធីជំនួយនេះ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានថវិកាឧបត្ថម្ភចន្លោះពី ៥០០ ដល់ ១,០០០ ដុល្លារសម្រាប់ការធ្វើដំណើរចូលរួមសន្និសីទអន្តរជាតិ AAS-in-Asia ប្រចាំឆ្នាំ២០២៦។
បើតាមប្រភពដដែល បានឱ្យដឹងថា លក្ខខណ្ឌសម្រាប់អ្នកដាក់ពាក្យ គឺត្រូវតែជាវាគ្មិន ឬអ្នកស្រាវជ្រាវជនជាតិខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងត្រូវមានលិខិតទទួលស្គាល់ជាផ្លូវការ (Official Letter of Acceptance) ពីកម្មវិធី AAS-in-Asia ក្នុងការឡើងធ្វើបទបង្ហាញ។
ឯកសារចាំបាច់ត្រូវមាន រួមមាន ១. លិខិតបញ្ជាក់ការចូលរួម (Participation confirmation letter) ទម្រង់បែបបទស្នើសុំជំនួយធ្វើដំណើរ (Travel Grant request form), សេចក្តីសង្ខេបនៃនិក្ខេបបទ និងព័ត៌មានស្តីពីកិច្ចពិភាក្សាពិគ្រោះយោបល់ (Paper abstract + panel info), និង ៤. ប្រវត្តិរូបសង្ខេប (CV) ដែលមានប្រវែងមិនលើសពី ២ ទំព័រ។
ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ ត្រូវដាក់ពាក្យដោយផ្ញើអ៊ីមែលទៅកាន់ [email protected] ឱ្យបានត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយប្រើចំណងជើងអ៊ីមែល (Subject)៖ Apply for Travel Grant to AAS-in-Asia 2026។ ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌវិនិច្ឆ័យក្នុងការជ្រើសរើស និងនីតិវិធីនៃការដាក់ពាក្យលម្អិត អាចចូលទៅកាន់គេហទំព័រ៖ ។
គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រថវិកាពី រដ្ឋាភិបាលអូស្ត្រាលី (Australian Aid) តាមរយៈកម្មវិធី «ពន្លកចំណេះ ដំណាក់កាលទី២៖ ទិន្នន័យ និងការសន្ទនាដើម្បីការអភិវឌ្ឍនៅកម្ពុជា» របស់អង្គការមូលនិធិអាស៊ី (The Asia Foundation)៕