រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលអនុញ្ញាតឱ្យប្រើប្រាស់កងទ័ពរុស្ស៊ីដើម្បីការពារពលរដ្ឋរុស្ស៊ីដែលត្រូវបានកាត់ទោស ឬចាប់ខ្លួនដោយតុលាការបរទេស ឬតុលាការអន្តរជាតិ។ នេះយោងតាមឯកសារមួយដែលបានចេញផ្សាយនៅលើវិបផតថលច្បាប់កាលពីថ្ងៃចន្ទរបស់រុស្ស៊ីនឹងត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួរ។
យោងតាមឯកសារច្បាប់ដែលដាក់ចេញផ្សាយនោះបានបញ្ជាក់ថាកងកម្លាំងប្រដាប់អាវុធរុស្ស៊ីអាចចូលរួមក្នុងការការពារពលរដ្ឋរុស្ស៊ីដែលត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬចោទប្រកាន់តាមអំណាចរបស់ប្រទេសផ្សេង ក្រោមការសម្រេចចិត្តរបស់តុលាការបរទេសដែលធ្វើសកម្មភាពក្នុងនាមរដ្ឋផ្សេងទៀតដោយគ្មានការចូលរួមពីរុស្ស៊ី និងយុត្តាធិការដែលមិនផ្អែកលើសន្ធិសញ្ញាអន្តរជាតិដែលពាក់ព័ន្ធនឹងរុស្ស៊ី ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ច្បាប់នេះត្រូវបានគេរំពឹងថានឹងចូលជាធរមានដប់ថ្ងៃបន្ទាប់ពីការបោះពុម្ពផ្សាយជាផ្លូវការ ប្រធានឌូម៉ារដ្ឋរុស្ស៊ី លោក Vyacheslav Volodin បានថ្លែងថា ច្បាប់នេះចាំបាច់ដើម្បីការពារជនជាតិរុស្ស៊ី ពីព្រោះ យុត្តិធម៌លោកខាងលិចបានប្រែក្លាយទៅជាម៉ាស៊ីនបង្ក្រាបសម្រាប់ដាក់ទណ្ឌកម្មអ្នកដែលមិនយល់ស្របនឹងការសម្រេចចិត្តដែលដាក់ដោយប្រទេសអឺរ៉ុប៕