681 ezgif.com resize
Swift cc time

កូរ៉េខាងត្បូងប្តេជ្ញាផលិត«នាវាមុជទឹក»ដើរដោយថាមពលនុយក្លេអ៊ែរដំបូង នៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សេអ៊ូល៖ កូរ៉េខាងត្បូងអះអាងថាខ្លួននឹងប្តេជ្ញាចិត្តក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ក្រោមកម្មវិធីថ្មីមួយដែលមានគោលបំណងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលបាញ់បង្ហោះដោយនាវាមុជទឹករបស់កូរ៉េខាងជើង។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back បានមានប្រសាសន៍ថា នាវាមុជទឹកនេះនឹងប្រើប្រាស់ឥន្ធនៈអ៊ុយរ៉ាញ៉ូមដែលមានកម្រិតទាប ហើយនឹងត្រូវបានអភិវឌ្ឍ និងសាងសង់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយនឹងដាក់ចេញនូវផែនការជាមូលដ្ឋានរបស់កូរ៉េខាងត្បូងសម្រាប់ការធានាសុវត្ថិភាពនាវាមុជទឹកដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ។

បើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិរូបនេះដដែល កម្មវិធីនេះនឹងទាញយកអត្ថប្រយោជន៍ពីឧស្សាហកម្មនុយក្លេអ៊ែរ ការសាងសង់នាវា និងការពារជាតិរបស់កូរ៉េខាងត្បូង ដោយកូរ៉េខាងត្បូងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកក្នុងអំឡុងពេលដំណើរការធានាសុវត្ថិភាពឥន្ធនៈអ៊ុយរ៉ាញ៉ូមដែលមានកម្រិតទាប ដើម្បីធានាបាននូវការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយក៏នឹងធ្វើការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។

សម្រាប់លោក Ahn Gyu-back ផែនការនេះមានគោលបំណងឱ្យនាវាដើរដោយថាមពលនុយក្លេអ៊ែរដំបូងត្រូវបានដាក់ឱ្យដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។ លោកបន្ថែមថា ប្រព័ន្ធជំរុញនុយក្លេអ៊ែរនឹងផ្តល់ឱ្យនាវាមុជទឹកថ្មីនូវសមត្ថភាពក្នុងការស្ថិតនៅក្រោមទឹកបានយូរជាងមុន និងធានាបាននូវភាពចល័តកាន់តែច្រើនជាងនាវាមុជទឹកកូរ៉េខាងត្បូងដែលមានស្រាប់។

គួរកត់សម្គាល់ថាគិតត្រឹមឆ្នាំ២០២៦ នេះ កងទ័ពជើងទឹកនៃប្រទេសកូរ៉េខាងត្បូងមាននាវាមុជទឹកសរុបចំនួន ២១ គ្រឿង កំពុងបំពេញប្រតិបត្តិការសកម្ម (Active Service)។ ក្រៅពីនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត និងអគ្គិសនីទាំង ២១ គ្រឿងខាងលើនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសគម្រោងធំមួយក្នុងការបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ (Nuclear-powered submarines) ផ្ទាល់ខ្លួនចំនួនយ៉ាងហើចណាស់ ៣ ទៅ ៤ គ្រឿងបន្ថែមទៀត ដែលគ្រោងនឹងបង្ហាញខ្លួននៅចន្លោះឆ្នាំ២០៣០ ខាងមុខ៕

Khcct banner

អត្ថបទទាក់ទង