681 ezgif.com resize
Swift cc time

ឧក្រិដ្ឋជននៅថៃល្បួងអ្នកវិនិយោគចិន៤នាក់ ឱ្យទៅថៃ ចុងក្រោយលក់ទៅទីតាំងបោកប្រាស់អនឡាញនៅភូមា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ឧត្តមសេនីយ៍ឯក ថាតឆៃ ភីតានីឡាបុត្រ អគ្គស្នងការរងនគរបាលជាតិថៃ (អគ្គនាយកមជ្ឈមណ្ឌលប្រឆាំងការជួញដូរមនុស្ស នៃនគរបាលជាតិថៃ)

ថៃ៖ ជនជាតិចិន ៤នាក់ ត្រូវបានក្រុមឧក្រិដ្ឋជនល្បួងក្រោមលេសថា «ទៅសិក្សាឱកាសវិនិយោគ» នៅប្រទេសថៃ ប៉ុន្តែពេលទៅដល់ថៃ ពួកគេត្រូវបានបោកបញ្ឆោត និងនាំឆ្លងព្រំដែនទៅកាន់បរិវេណឆបោកអនឡាញមួយនៅប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនថៃ។

ប៉ូលិសថៃបានឱ្យដឹងនៅថ្ងៃនេះថា ជនរងគ្រោះទាំង ៤នាក់ បានចូលប្រទេសថៃដោយស្របច្បាប់ តាមអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ កាលពីថ្ងៃទី៣ ខែឧសភា ដោយមានគម្រោងធ្វើដំណើរទៅខេត្តឈៀងម៉ៃ ដើម្បីសិក្សាគម្រោងវិនិយោគ។ ប៉ុន្តែបន្ទាប់ពីមកដល់ថៃ ពួកគេត្រូវបានបុគ្គលម្នាក់ ដែលជាសមាជិកក្រុមឧក្រិដ្ឋជន បោកបញ្ឆោតឱ្យធ្វើដំណើរទៅខេត្តតាក ហើយរៀបចំឱ្យឆ្លងព្រំដែនដោយខុសច្បាប់ ចូលទៅកាន់ទីតាំងឆបោកអនឡាញនៅប្រទេសមីយ៉ាន់ម៉ា។

ក្រោយទទួលបានពាកបណ្តឹងពីស្ថានទូតចិនប្រចាំប្រទេសថៃ ប៉ូលិសថៃបានបើកការស៊ើបអង្កេត និងសហការជាមួយប៉ូលីសចិន និងមីយ៉ាន់ម៉ា រហូតអាចជួយសង្គ្រោះជនរងគ្រោះទាំង ៤នាក់ បានដោយសុវត្ថិភាព កាលពីថ្ងៃទី២២ ខែឧសភា។

គួរកត់សម្គាល់ថាបច្ចុប្បន្ន ប្រទេសថៃកំពុងក្លាយជាចំណុចឆ្លងកាត់សម្រាប់បណ្តាញឧក្រិដ្ឋកម្មមួយចំនួន ក្នុងការជួញដូរ និងដឹកជញ្ជូនមនុស្សទៅកាន់ប្រទេសទីបី ជាពិសេសទៅកាន់បរិវេណឆបោកអនឡាញនៅប្រទេសមីយ៉ាន់ម៉ា។ ប៉ូលិសថៃបាន បានអំពាវនាវដល់ប្រជាពលរដ្ឋចិន ឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយការងារប្រាក់ខែខ្ពស់ ការផ្តល់ជូនអាហារ កន្លែងស្នាក់នៅ និងថ្លៃធ្វើដំណើរដោយឥតគិតថ្លៃ ឬការអញ្ជើញឱ្យទៅសិក្សាឱកាសអាជីវកម្ម ដើម្បីជៀសវាងធ្លាក់ខ្លួនជាជនរងគ្រោះនៃការជួញដូរមនុស្ស និងការឆបោកឆ្លងដែន៕

Khcct banner

អត្ថបទទាក់ទង