ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រកាសចាត់ទុកការផ្ទុះឡើងនៃជំងឺអេបូឡាដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដាកំពុងលឿនជាងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់អង្គការសុខភាពពិភពលោកទៅទៀតដោយគិតត្រឹមថ្ងៃអង្គារនេះចំនួនអ្នកស្លាប់ចុងក្រោយបំផុតគឺប្រមាណ ២២០ នាក់ និងជាង ១ពាន់នាក់ទៀតកំពុងតែត្រូវបានតាមដាន។
ថ្លែងទៅកាន់កិច្ចប្រជុំតាមអ៊ីនធឺណិតរបស់សហភាពអាហ្វ្រិកអំពីការផ្ទុះឡើងនៃជំងឺនេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ភាពយឺតយ៉ាវនៃការរកឃើញករណីឆ្លងថ្មីនៃមេរោគអេបូឡាពេលនេះកំពុងតែពិបាកក្នុងតាមការតាមដាន ហើយការរាតត្បាតទំនងជាកាន់តែអាក្រក់ជាងមុខ។
លោក Tedros អះអាងថាលោកនឹងធ្វើដំណើរទៅកាន់ប្រទេសកុងហ្គោ ចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺនេះនៅថ្ងៃអង្គារនេះ ជាមួយមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់អង្គការសុខភាពពិភពលោក ដែលទទួលខុសត្រូវក្នុងការដោះស្រាយភាពអាសន្នផ្នែកសុខភាព គឺលោក Chikwe Ihekweazu៕