681 ezgif.com resize
Swift cc time

វៀតណាមរកចំណូលបាន ២,៦៧ ប៊ីលានដុល្លារ ពីការនាំចេញបន្លែផ្លែឈើទៅក្រៅប្រទេស រយៈពេល៥ខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ប្រទេសវៀតណាមបាននាំចេញបន្លែនិងផ្លែឈើក្នុងតម្លៃ ២,៦៧ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ នេះ ដែលជាការកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យគយបានឱ្យដឹងថា វិស័យនេះសម្រេចបាននូវអតិរេកពាណិជ្ជកម្ម(ការនាំចេញច្រើនជាងនាំចូល)ចំនួន ១,៣៧ ប៊ីលីយូនដុល្លារ ក្នុងអំឡុងប៉ុន្មានខែមកនេះ។

យោងតាមកាសែតVN Express ប្រទេសចិន សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នៅតែជាទីផ្សារនាំចេញធំបំផុត ខណៈដែលការដឹកជញ្ជូនទៅកាន់ទីផ្សារមួយចំនួនដូចជា ហូឡង់ អាល្លឺម៉ង់ និងម៉ាឡេស៊ី មានការរីកចម្រើនយ៉ាងខ្លាំង ដែលជួយកាត់បន្ថយការពឹងផ្អែកលើទីផ្សារគោលដៅសំខាន់ៗតែពីរបី។

តាមប្រភពដដែល ការនាំចេញធុរេនវៀតណាម មានតម្លៃសរុបជិត ២២២ លានដុល្លារ ក្នុងត្រីមាសទីមួយតែមួយគត់ ពោលគឺកើនឡើង ១២៧,៨% ធៀបនឹងឆ្នាំមុន។ ការកើនឡើងនៃលេខកូដតំបន់ដាំដុះដែលទទួលបានការអនុម័ត ត្រូវបានចាត់ទុកថាជាកត្តាសំខាន់នៅពីក្រោយការកើនឡើងយ៉ាងគំហុកនេះ។ការនាំចេញផ្លែស្រកានាគ ចេក ស្វាយ និងដូង នៅតែរក្សាបានស្ថិរភាព។ ជាពិសេស ផ្លែដូងត្រូវបានកំណត់ថាជាផលិតផលនាំចេញយុទ្ធសាស្ត្រសម្រាប់ពេលខាងមុខ។

អ្នកជំនាញបានប៉ាណប្រមាណថា នៅក្នុងខែខាងមុខៗទៀត ការនាំចេញបន្លែនិងផ្លែឈើរបស់វៀតណាមរំពឹងថានឹងបន្តពង្រីកខ្លួនបន្ថែមទៀត ដែលជំរុញដោយការផ្គត់ផ្គង់យ៉ាងសម្បូរបែប នៅពេលដែលផលិតផលសំខាន់ៗឈានចូលដល់រដូវប្រមូលផលខ្ពស់ ក៏ដូចជាការកែលម្អគួរឱ្យកត់សម្គាល់លើគុណភាព និងលទ្ធភាពនៃការតាមដានប្រភពដើម។

យោងតាមទីភ្នាក់ងារពាណិជ្ជកម្មបរទេសបានឱ្យដឹងថា ទីផ្សារបន្លែនិងផ្លែឈើស្រស់សកល ត្រូវបានព្យាករណ៍ថានឹងឈានដល់ ៩៣៤,៦ ប៊ីលានដុល្លារ នៅក្នុងឆ្នាំ២០២៦ នេះ។

Khcct banner

អត្ថបទទាក់ទង