681 ezgif.com resize
Swift cc time

ពលរដ្ឋអាម៉េរិកជាង ៥ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនបន្ទាន់ ក្រោយស៊ីទែនធាតុគីមីលេចធ្លាយ និងក្ដៅខ្លាំងប្រឈមការផ្ទុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ ស៊ីទែនផ្ទុកសារធាតុគីមី មួយកន្លែង នៅក្រុមហ៊ុន GKN Aerospace ក្នុងទីក្រុង Garden Grove ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានលេចធ្លាយ និង ឡើងកម្ដៅខ្លាំង បង្កឱ្យមានការភ័យខ្លាច និងបង្ខំឱ្យអាជ្ញាធរបញ្ជាជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ជាង ៥០,០០០ នាក់ចេញពីផ្ទះសម្បែង។

យោងតាមការចេញផ្សាយរបស់កាសែត CBS News ស៊ីទែននោះ មានផ្ទុកសារធាតុគីមី «មេទីល មេតាក្រីឡាត» (MMA) ចំនួន ៧,០០០ ហ្គាឡុង គេប្រើប្រាស់ក្នុងការផលិតយន្តហោះ ហើយការឡើងកម្ដៅនេះបានធ្វើឱ្យប្រឈមមុខខ្ពស់នឹងបាតុភូតផ្ទុះ BLEVE (ការផ្ទុះនៃចំហាយទឹកដែលរីកមាឌដោយសារអង្គធាតុរាវពុះ)។

អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា ស្ថានការណ៍បានធូរស្រាលមួយកម្រិត បានជួយកាត់បន្ថយសម្ពាធខាងក្នុង និង លុបបំបាត់ហានិភ័យនៃការផ្ទុះមហន្តរាយដ៏ធំ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋភាគច្រើនអាចត្រឡប់ទៅផ្ទះវិញបានមួយផ្នែក។ ប៉ុន្តែ អាជ្ញាធរ នៅតែស្នើសុំឱ្យប្រជាពលរដ្ឋប្រហែល ១៦,០០០ នាក់ រស់នៅក្បែរទីតាំងកើតហេតុបំផុត កុំទាន់ត្រឡប់ទៅវិញឡើយ ដោយសារតែលទ្ធភាពនៃការលេចធ្លាយសារធាតុពុល ឬការផ្ទុះក្នុងកម្រិតតូចនៅតែអាចកើតមាន។

បច្ចុប្បន្ន ក្រុមពន្លត់អគ្គិភ័យកំពុងដកស្រទាប់ការពារកម្ដៅចេញពីស៊ីទែន និងបន្តបាញ់ស្រោចទឹកត្រជាក់រាប់លានហ្គាឡុងដើម្បីបញ្ចុះកម្ដៅ ខណៈលទ្ធផលនៃការធ្វើតេស្តទឹកហូរចេញពីទីតាំងនោះ បង្ហាញថាពុំទាន់មានការបំពុលសារធាតុគីមីគ្រោះថ្នាក់ចូលក្នុងបរិស្ថានឡើយ។

Khcct banner

អត្ថបទទាក់ទង