681 ezgif.com resize
Swift cc time

និស្សិតAUPP លើកកម្ពស់កម្ពុជាលើឆាកបច្ចេកវិទ្យាជាមួយនឹងជ័យលាភីលើឆាកអន្តរជាតិសំខាន់ៗ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

និស្សិតមកពីមហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានទទួលជោគជ័យដ៏អស្ចារ្យក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់តំបន់ និងអន្តរជាតិជាច្រើន ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ដែលក្លាយជាសមិទ្ធផលដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងឌីជីថល។

• Huawei ICT Asia-Pacific Competition

ក្នុងកម្មវិធីប្រកួត Huawei ICT Asia-Pacific Competition ដែលមានបេក្ខជនចូលរួមជាង ៨,០០០នាក់ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក និស្សិត AUPP បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ ដោយទទួលបានពានរង្វាន់លេខ២ ផ្នែក Artificial Intelligence Innovation និងក្លាយជាក្រុមតែមួយគត់របស់កម្ពុជា ដែលបានឈានទៅកាន់វគ្គ Global Round នៅទីក្រុងស៊ិនជិន ប្រទេសចិន នាខែមិថុនាខាងមុខ។ លើសពីនេះ ក្រុមនិស្សិតក៏ទទួលបានពានរង្វាន់លេខ៣ ផ្នែក Cloud Technology និងលេខ៣ ផ្នែក Network Technology ផងដែរ។

• AI Ready ASEAN Youth Challenge

ក្នុងកម្មវិធី AI Ready ASEAN Youth Challenge ដែលរៀបចំដោយ ASEAN Foundation, Google.org និង AI Singapore និងមានក្រុមចូលរួមជាង ៦០០ក្រុម មកពីប្រទេសអាស៊ានទាំង ១១ និស្សិត AUPP ទទួលបានពានរង្វាន់លេខ២ និងក្លាយជាក្រុមតែមួយគត់របស់កម្ពុជា ដែលទទួលបានការទទួលស្គាល់ក្នុងកម្រិតតំបន់។ យុវជនកម្ពុជាទាំងពីររូបបានទទួលពានរង្វាន់ពីឯកឧត្ដម Tharman Shanmugaratnam ប្រធានាធិបតីនៃប្រទេសសិង្ហបុរី និងបានថតរូបអនុស្សាវរីយ៍ជាមួយ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងបណ្ដារដ្ឋមន្ត្រីឌីជីថលអាស៊ានផងដែរ។ Voha.ai ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីជួយកុមារដែលមានពិការភាពផ្នែកការស្ដាប់ (ថ្លង់) អាចរៀននិយាយបានងាយ ស្រួលនិងឆាប់រហ័សជាងមុន តាមរយៈការប្រើកម្មវិធីបង្ហាត់ការបញ្ចេញសំឡេង ដោយមានទាំងផ្នែកសិក្សានិង ល្បែងកម្សាន ដើម្បីជំរុញការហ្វឹកហាត់បញ្ចេញសំឡេង។

• BorNEO HackWknd 26 — ASEAN:

និស្សិត AUPP ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធី BorNEO HackWknd 26 — ASEAN នៅប្រទេសម៉ាឡេស៊ី។ ក្នុងចំណោមក្រុមទាំង២០ មកពីទូទាំងអាស៊ីអាគ្នេយ៍ ក្រុមនេះបានបង្ហាញគម្រោង SAMSOM ដែលជាកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុដំណើរការដោយ AI មានគោលបំណងធ្វើឱ្យការអប់រំហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់។

សមិទ្ធផលដ៏អស្ចារ្យទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពល និងកម្លាំងរបស់និស្សិតផ្នែកបច្ចេកវិទ្យាឌីជីថល AUPP ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំ និងអ្នកច្នៃប្រឌិតជំនាន់ថ្មី ដែលកំពុងចូលរួមកសាងអនាគតឌីជីថលរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

អំពី AUPP

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

វគ្គសិក្សាថ្មី ២០២៦ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖

https://bit.ly/BachelorsApplication

ស្វែងយល់បន្ថែម៖

www.aupp.edu.kh

www.facebook.com/AUPPkh


Khcct banner

អត្ថបទទាក់ទង