កុងហ្គោ៖ ជំងឺអេបូឡាបានសម្លាប់មនុស្សជាង ២០០នាក់ និង មានករណីពាក់ព័ន្ធបានឆ្លងជាង ១០០០នាក់ទៀតកើតមានក្នុងប្រទេសកុងហ្គោ ដោយមានករណីត្រូវបានរាយការណ៍នៅទូទាំងតំបន់សុខភាពចំនួន ១១ ដែលលាតសន្ធឹងលើខេត្តភាគខាងកើតចំនួនបីនៃប្រទេសកុងហ្គោ។ តួលេខក្នុងតំបន់បង្ហាញថា ការស្លាប់ដែលសង្ស័យសរុបបានឈានដល់ ២១០ នាក់គិតត្រឹមថ្ងៃទី ២៣ ខែឧសភា។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកុងហ្គោដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី ២៤ ខែឧសភាកន្លងទៅ។
បើតាមលោក Jean Kaseya អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បានបញ្ជាក់ថា ប្រទេសអាហ្វ្រិកសរុបចំនួន ១០ ឥឡូវនេះត្រូវបានចាត់ទុកថាមានហានិភ័យពីការផ្ទុះឡើងដោយសារតែការចល័តក្នុងតំបន់ និងគម្លាតក្នុងសមត្ថភាពឃ្លាំមើល និងធ្វើរោគវិនិច្ឆ័យ។ លោកថាការផ្ទុះឡើងនៃជំងឺនេះកំពុងបង្ហាញពីការលំបាកក្នុងការកើនឡើងនៃការឆ្លើយតបទៅនឹងជំងឺអេបូឡានៅក្នុងតំបន់ដោយសារតែ ប្រព័ន្ធសុខាភិបាលមានភាពផុយស្រួយ ដោយបុគ្គលិកសុខាភិបាលអាចតាមដានបានត្រឹមតែប្រហែល ២០ ភាគរយនៃអ្នកដែលបានកំណត់អត្តសញ្ញាណក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះនៃការឆ្លង។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាអំពើហិង្សាក្នុងប្រទេសកំពុងបង្ខំឱ្យមនុស្សរត់គេចខ្លួន រួមទាំងបុគ្គលិកសុខាភិបាល និងមនុស្សសង្ស័យថាបានឆ្លងគេចពីការព្យាបាលដែលរឿងនេះកំពុងរារាំងយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកការតាមដានមេរោគអេបូឡា និងកំណត់អត្តសញ្ញាណការឆ្លងឱ្យបានឆាប់គ្រប់គ្រាន់ដើម្បីផ្តល់ការថែនាៗ។
គួរកត់សម្គាល់ថាភាពចលាចលនៃការផ្ទុះមេរោគនេះផ្ទុះឡើង នៅក្នុងខេត្តអ៊ីទូរី ខេត្តតាមបណ្តោយព្រំដែនអ៊ូហ្គង់ដា ជាកន្លែងដែលការផ្ទុះឡើងត្រូវបានរកឃើញដំបូង ហើយករណីភាគច្រើនត្រូវបានប្រមូលផ្តុំ និងអ្នកជំងឺរត់គេចខ្លួនពីមជ្ឈមណ្ឌលព្យាបាលទើបបណ្តាលឲ្យមានអ្នកឆ្លងកាន់តែច្រើនឡើនៗ៕